អ្នកគ្រូអាមេរិក អាយុ ២៧ ឆ្នាំប្រឈមមុខជាប់គុក ១០ ឆ្នាំ ពីបទផ្ញើរូបស្រាត និង រួមភេទជាមួយសិស្សប្រុសអាយុ ១៤ ឆ្នាំ

អតីតអ្នកគ្រូបង្រៀនអនុវិទ្យាល័យក្នុងរដ្ឋផ្លរីដាមួយរូប បានសារភាពកំហុសចំពោះការរួមភេទជាមួយនឹងសិស្សប្រុសវ័យ ១៤ឆ្នាំមួយរូប​ និងផ្ញើរូបភាពស្រាតជាច្រើនទៅគាត់។

អ្នកគ្រូឈ្មោះ Stephanie Peterson វ័យ ២៧ឆ្នាំ បានសារភាពទោសសម្រាប់ជាផ្នែកមួយនៃកិច្ចព្រមព្រៀងសារភាពកំហុសចំពោះបទល្មើស១ករណីពីបទរួមភេទជាមួយកុមារ និង ១ករណីទៀតពីបទផ្ញើរូបភាពប៉ះពាល់ដល់អនីតិជនតាមរយៈមធ្យោបាយអេឡិចត្រូនិច។ ទាំង២គឺជាបទល្មើសធ្ងន់ធ្ងរ។

នាង Peterson នឹងប្រឈមមុខជាប់ពន្ធនាគាររយៈអប្បបរមា ៥ឆ្នាំ និងអតិបរមា ១០ឆ្នាំក្នុងពន្ធនាគារ ពេលដែលនាងត្រូវបានផ្តន្ទាទោស។

អតីតគ្រូបង្រៀនវិទ្យាសាស្រ្តក្នុងសាលា New Smyrna Beach Middle School រូបនេះ ត្រូវបានចាប់ខ្លួនកាលពីខែកុម្ភៈ បន្ទាប់ពីសិស្សជាគូកំណាន់លួចលាក់វ័យ ១៤ឆ្នាំរបស់នាង បានប្រាប់ឪពុកម្តាយរបស់គាត់ពីទំនាក់ទំនងរបស់ពួកគេ។

គាត់បានសារភាពទៅឪពុកម្តាយរបស់ខ្លួនថា Peterson នឹងមកទទួលគាត់ពីផ្ទះនៅឯម៉ោង ១១យប់ និងនិយាយថាពួកគេបានចំណាយពេលដេកជាមួយគ្នាជាច្រើនម៉ោងនៅផ្ទះរបស់នាង ខណៈដែលអតីតប្តីជាអ្នកពន្លត់អគ្គិភ័យរបស់នាងស្ថិតនៅកន្លែងការងារ។

ក្មេងប្រុសរូបនេះបានអះអាងថា គាត់បានរួមភេទជាមួយនឹងនាង Peterson នៅក្នុងផ្ទះរបស់នាង និងរថយន្ត ដូចគ្នាទៅនឹងរោងសេះនៅខាងក្រោយផ្ទះរបស់គាត់ចាប់ពីខែវិច្ឆិកា ២០១៧ រហូតដល់ខែមករា ឆ្នាំ២០១៨។

គាត់បានបង្ហើបឱ្យដឹងថា Peterson បានផ្ញើរូបស្រាតរបស់នាងឱ្យគាត់ ហើយបាននិយាយថា នាងបានទិញកញ្ឆា និង "កែវជក់កញ្ឆា" មួយសម្រាប់គាត់ផងដែរ៕

adverise with khmeread

អ្នកនឹងចូលចិត្ត