អ្នកគាំទ្រ Liverpool ម្នាក់ប្រឈមមុខជាប់គុក ១០ ឆ្នាំ ដោយសាររមាស់ដៃបាញ់ស្ព្រាយ៍លើជញ្ជាំងបន្ទាយប្រវត្តិសាស្ត្រអាយុ ៨០០ ឆ្នាំរបស់ថៃ

ម្តាយរបស់អ្នកទេសចរត្រាច់ចរមួយរូប ដែលកំពុងប្រឈមមុខជាប់ពន្ធនាគារ ១០ឆ្នាំក្នុងគុកប្រទេសថៃ បន្ទាប់ពីគាត់បានបាញ់ថ្នាំលើបន្ទាយបុរាណអាយុកាល ៨០០ឆ្នាំមួយ និយាយថា លោកស្រីពិតជា "អាម៉ាស់ និងខ្មាស់អៀន" ទៅលើកូនប្រុសរបស់ខ្លួន។

លោក Lee Furlong ត្រូវបានចាប់ជាប់នៅក្នុងកាមេរ៉ាសុវត្ថិភាព កំពុងប្រើកំប៉ុងថ្នាំស្ព្រាយ៍ពណ៌ខ្មៅមួយដើម្បីបាញ់អក្សរមួយនៅលើជញ្ជាំងក្លោងទ្វារប្រវត្តិសាស្រ្ត Tha Phae ក្នុងទីក្រុងឈៀ​ង​ម៉ៃ ភាគខាងជើងប្រទេសថៃ កាលពីយប់ថ្ងៃព្រហស្បតិ៍កន្លងទៅ។

អ្នកទេសចរវ័យ ២៣ឆ្នាំរូបនេះ បានសរសេរពាក្យ "Scouser Lee" (ពាក្យគ្រាមអង់គ្លេស សម្តៅទៅលើអ្នកស្រុកទីក្រុង Liverpool)។

គំនូរលើជញ្ជាំងនេះបានបង្កឱ្យមានការខឹងសម្បារជាខ្លាំងក្នុងចំណោមអ្នកស្រុកក្នុងតំបន់ ដែលបានចោទប្រកាន់អ្នកទេសចររូបនេះថា មិនមានការគោរពទៅលើបូជនីយដ្ឋានសតវត្សរ៍ទី១៣ មួយនេះ និងប្រទេសពួកគេ។

ប៉ុន្តែម្តាយរបស់គាត់ អ្នកស្រី Michelle Furlong និយាយថា អាកប្បកិរិយាដ៏អាម៉ាស់របស់គាត់ ប្រហែលការពិតបណ្តាលមកពីស្ថានភាពជំងឺខួរក្បាលកម្រ Tuberuous Sclerosis Complex និងប្រទះឃើញយាយរបស់គាត់បានស្លាប់នៅលើគ្រែ។

លោក Furlong បានទទួលស្គាល់ថា គាត់ពិតជា "តក់ស្លុត" ហើយគាត់បានស្ថិតនៅក្នុងស្ថានភាព "ស្រវឹងជោគ" ពេលដែលគាត់បានយកស្រ្ពាយ៍បាញ់ខ្មៅទៅបាញ់លើជញ្ជាំងប្រវត្តិសាស្រ្តមួយនេះ៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត