ក្រោយថតស្ពតពានិជ្ជកម្មលេចធ្លោ អ្នកនាង ភាព មានផលិតកម្មជាច្រើនទាក់ទង តែត្រូវបានបដិសេដ

    ដោយ-ខ្មែររីដ
    ភ្នំពេញ-គ្រាន់តែបញ្ចេញ ស្ពតពានិជ្ជកម្មមួយនៃសិប្បកម្មវ៉ារី របស់ អ្នកនាង កូវ ច័ន្ទសុវណ្ណារិទ្ធិ ហៅ ភាព បានធ្វើអោយមានភាពទាក់ទាញរហូតមានផលិតកម្មជាច្រើនទាក់ទង អ្នកនាង ទៅសម្តែងរឿងតែម្តង ប៉ុន្តែគួរអោយស្តាយអ្នកនាង បានបដិសេដក្រោមហេតុផលមិនមានពេលគ្រប់គ្រាន់ ដោយសារតែមានជំនួញក្នុងដៃយ៉ាងច្រើន ដែលមានមិនអាចអោយអ្នកនាងទទួលសំណើរនេះបាន។ 

    អ្នកនាងបានថ្លែង ក្នុងពិធីខួបកំណើត អ្នកនិពន្ធវ័យក្មេង ទ្រី សក្កដា កាលពីរាត្រីថ្ងៃសុក្រ ទី១៩ តុលា នៅភោជនីយដ្ឋាន រស្មីសាច់អាំងទួលគោកថា អ្នកនាងមានចំណូលចិត្តខាងផ្នែកសម្ដែង និងចូលចិត្តសិល្ប:មិនចាញ់តារាមួយចំនួននោះទេ ទើបអ្នកនាងសម្រេចចិត្តចូលសម្ដែងក្នុងស្ពតសិប្បកម្មវ៉ារី ដោយតែងតួជានារីបែបស្រគត់ស្រគំ បន្ទាប់ពីអ្នកនាងសចម្រេចចិត្តបោះទុនច្រើនម៉ឺនធ្វើជំនួញលើសិប្បកម្មទឹកម្ទេសដែលជាស្នាដៃរបស់ខ្មែរ។

    យ៉ាងណាមិញ អ្នកនាងថាខ្លួននឹងបង្ហាញសមត្ថភាពសម្ដែងក្នុងស្ពតទី២ក្នុងពេលឆាប់ៗ ដោយក្នុងស្ពតសិប្បកម្មវ៉ារីថ្មីនោះ គឺអ្នកនាងនឹងតែងតួជាទម្រង់បែបសម័យវិញម្ដង។ អ្នកនាងថានៅក្នុងស្ពតនោះ អ្នកនាងមិនត្រឹមតែសម្ដែងនោះទេ ប៉ុន្តែក៏ជាអ្នកនិពន្ធសាច់រឿង និងដឹកនាំសម្ដែងផងដែរ ទើបអ្នកនាងយល់ថាមិនមែនជារឿងលំបាកនោះទេ បើទោះជាអ្នកនាងមិនមែនជាអ្នកសិល្ប:កាលពីមុន ហើយស្រាប់តែមកសម្ដែងក្នុងស្ពត។ អ្នកនាងប្រកាសថាចង់បោះទុនបើក ផលិតកម្មថតកុន និងទទួលថតស្ពតមួយជាកម្មសិទ្ធិផ្ទាល់ខ្លួន ប៉ុន្តែបណ្ដាលមកពីអ្នកនាងរវល់នឹងការងារមុខជំនួញពិបាកដកឃ្លា ទើបអ្នកនាងមិនទាន់ពិចារណា៕

adverise with khmeread

អ្នកនឹងចូលចិត្ត