ឆ្មក់បង្ក្រាបទីតាំងស្មុគស្មាញ ឃាត់ជនសង្ស័យ៤នាក់ រឹបអូសថ្នាំញៀន ១៥កញ្ចប់តូចធំនៅជ្រោយចង្វារ

​ភ្នំពេញ ៖ កម្លាំងប៉ូលិសផ្នែកអន្តរាគមន៍ និងផ្នែកគ្រឿងញៀន ខណ្ឌជ្រោយចង្វារ បានរៀបចំផែនការ ឆ្មក់ចូលបង្ក្រាប ទីតាំងស្មុគស្មាញ ក្រោយព្រះវិហារឯករង្សី ដែលជាតំបន់ពិបាកនឹងចូលបង្ក្រាប នៅវេលាម៉ោង១និង៣០នាទី រសៀល ថ្ងៃទី២០ តុលា ២០១៨ ចំណុចភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយឃាត់ខ្លួន ជនសង្ស័យ៤នាក់ រឹបអូសថ្នាំញៀន ១៥កញ្ចប់តូចធំ​។

​ប៉ូលិសបានឱ្យដឹងថា​ លើផែនការ រឹតបន្តឹងបញ្ហាបង្ក្រាបគ្រឿងញៀនលោក វរៈសេនីយ៍ឯក សៀម សុត្ថាវុធ អធិការប៉ូលិសខណ្ឌ បានបើកការស្រាវជ្រាវរហូត ដល់ឈានការបង្ក្រាបជាក់ស្តែង នូវទីតាំង ស្មុគស្មាញខាងលើ ជាលទ្ធផល លោកបានឃាត់ខ្លួនជនសង្ស័យដែលជាមុខសញ្ញាសំខាន់ ៤នាក់ ដកហូតថ្នាំញៀន ចំនួន១៥កញ្ចប់ ក្នុងនោះមាន៣កញ្ចប់ធំល្មម។យ៉ាងណាក៏ដោយប៉ូលិសមិនទាន់បានបង្ហាញពីអត្តសញ្ញាណពួកគេនៅឡើយ។

​បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់ រួមនិងវត្ថុតាងត្រូវបាន នាំមកកាន់ផ្នែកប៉ូលិសជំនាញ ប្រឆាំងគ្រឿងញៀនខណ្ឌ ដើម្បីកសាងសំណុំរឿង បញ្ជូនខ្លួនឡើងតុលាការចាត់ការតាមនីតិវិធី​៕

adverise with khmeread