រវល់ងាកយកទូរស័ព្ទ រេចង្កូចរថយន្តទៅបុកបង្គោលថ្មអុបទិច បាក់អស់មួយដើម

​ភ្នំពេញ ៖ ដោយសារតែការបើកបរខ្វះការប្រុងប្រយ័ត្ន កំពុងតែបើកបរឆ្លៀតងាកយកទូរស័ព្ទ ក៏រេចង្កូតរថយន្តបង្គោលថ្មអុបទិច បណ្តាលឱ្យបាក់មួយដើម នៅវេលាម៉ោង៩យប់ ថ្ងៃ​ទី២០ ខែ​តុលា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ ៣៧១ (សឡា) ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ​ខណ្ឌ​សែនសុខ​។

​តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលរស់នៅជិតកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា​ រថយន្តបង្កម៉ាក លុច្សស៊ីស LX 470 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2 AG-9459 បើកបរដោយបុរសវ័យចំណាស់ម្នាក់​។ ដំបូងគេឃើញរថយន្តបង្ក ធ្វើដំណើរតាមបណ្តោយផ្លូវ៣៧១ លុះមកដល់ចំណុចកើតហេតុ បានងាកយកទូរស័ព្ទ ដោយមិនបាន ប្រុងប្រយ័ត្នមើលមុខ គួបផ្សំផ្លូវកោងផង ក៏រេចង្កូតទៅបុក បង្គោលថ្មអុបទិច បណ្ដាលឱ្យបាក់បង្គោលថ្មអស់មួយដើម​។ 

ប្រភពបន្តថា​ រថយន្តរងការខូចខាតបែកកង់ខាងស្ដាំ និងកំពិតមុខខាងស្ដាំយ៉ាងដំណំ តែមិនបង្កឱ្យមាននរណាណាម្នាក់រងរបួសនោះទេ​។ ​អ្វីដែលចាត់ទុកថាសំណាងទៀតនោះ គឺក្រុមគ្រួសារ របស់គាត់ កំពុងតែអង្គុយលេងខាងមុខផ្ទះលក់ភេសជ្ជៈយីហោ (ស្រីខុន) បានរត់ចែកជើងគ្នាទាន់ពេលវេលា​។ 

​ក្រោយពីកើតហេតុ ម្ចាស់រថយន្តវ័យចំណាស់នោះ បានចាកចេញពីកន្លែងកើតហេតុ រត់បាត់តែម្តង​៕

adverise with khmeread