សៀវភៅនិទានខ្លី ៦ ក្បាល អានហើយជួយឱ្យអ្នករកស៊ីកាន់តែឆ្លាតវៃក្នុងមុខជំនួញ សូម្បីអ្នករៀន MBA ក៏មិនដែលស្គាល់រសជាតិមេរៀនទាំងនោះដែរ

មេរៀនខ្លះ អ្នកនឹងមិនធ្លាប់រៀននោះទេនៅក្នុងកម្មវិធី MBA ដូចជា របៀបដោះស្រាយជាមួយមិត្តរួមការងារដែលចម្លែកខុសគេ ឬ ដៃគូជីវិតលូកដៃក្នុងកិច្ចការជំនួញដ៏ធ្លាក់ដុនដាបរបស់អ្នក។ 

ដោយហេតុដូច្នេះហើយ អ្នកអាចអានសៀវភៅរឿងនិទានប្រឌិតខ្លីៗទាំងនេះដើម្បីជួយត្រួសត្រាយផ្លូវពីការរកស៊ីតូចតាចទៅរកភាពជោគជ័យក្នុងជំនួញធំប្រកបដោយភាពឆ្លាតវៃ។ 

សៀវភៅទាំង ៦ ក្បាលខាងក្រោម គឺចំណាយពេលអានត្រឹម ១ ម៉ោងកន្លះប៉ុណ្ណោះក្នុងក្បាលនីមួយៗ។

១. សៀវភៅ "Bartleby, the Scrivener" និពន្ធដោយ Herman Melville
សៀវភៅនេះនិយាយអំពីសាច់រឿងរបស់ស្មៀនឈ្មោះ Bartleby យល់ព្រមធ្វើការសព្វបែបយ៉ាងដែលថៅកែក្រុមហ៊ុនច្បាប់នៅ Wall Street ដាក់ឱ្យធ្វើ លុះត្រាគាត់បានស្នាក់នៅនិងធ្វើការក្នុងការិយាល័យផ្ទាល់តែម្តង។ 

២. សៀវភៅ "The Businessman" និពន្ធដោយ Edgar Allan Poe
សៀវភៅនេះនិយាយអំពីបុរសជោគជ័យឈ្មោះ Peter ដែលគាត់អួតថា ធ្វើជំនួញគ្រប់ប្រភេទមិនប្រកាន់ទេ។ ការងារចម្លែករបស់គាត់គឺ ទៅរករឿងវាយគេ រួចប្តឹងគេបានលុយថែមទៀត។ 

៣. សៀវភៅ "Afterward" និពន្ធដោយ Edith Wharton
សៀវភៅនេះនិយាយអំពីការបាត់ខ្លួនរបស់អ្នកជំនួញឈ្មោះ Ned ដែលធ្វើឱ្យភរិយាឈ្មោះ Mary កើតទុក្ខយ៉ាងខ្លាំង។ ក្រោយមករាប់ឆ្នាំពេលប្រពន្ធទទួលរាប់រងមុខរបរបន្តពីប្តី ប្រពន្ធគាត់ជឿថា មូលហេតុនៃការបាត់ខ្លួនប្តីរបស់លោកស្រី គឺប្រហែលមកពីការចងការលុយគេ។ រឿងនេះនឹងបង្ហាត់មនុស្សឱ្យមានភាពស្មោះត្រង់នឹងគ្នានៅក្នុងមុខជំនួញ។ 

៤. សៀវភៅ "Job History" និពន្ធដោយ Annie Proulx
សៀវភៅនេះនិយាយអំពីបុរសឈ្មោះ Leeland Lee ប្រឹងប្រែងធ្វើការកំប៉ិចកំប៉ុងគ្រប់យ៉ាងមានតាំងពីកាប់ជ្រូករហូតដល់ការដើរទារភាស៊ីតាមផ្សារ ដើម្បីស្វែងរកភាពជោគជ័យក្នុងការងារនិងទ្រទ្រង់គ្រួសារ។ 

សៀវភៅនេះបង្ហាញថាជីវិតនឹងមើលទៅគឺដូច្នេះឯង នៅពេលអ្នកគ្មានគោលដៅឬមហិច្ឆតាច្បាស់លាស់ក្នុងជីវិត គឺបានត្រឹមតែប្រឹងយ៉ាងលំបាកហើយមិនបានជោគជ័យទៀត។ 

៥. សៀវភៅ "Great Experiment" និពន្ធដោយ Jeffrey Eugenides
សៀវភៅនេះនិយាយអំពីអ្នកនិពន្ធកំណាព្យដ៏បរាជ័យឈ្មោះ Kendall។ គាត់ខំប្រឹងធ្វើការឱ្យថៅកែរបស់រោងពុម្ព Great Experiment ទាំងលំបាកនិងទទួលបានប្រាក់ខែទាប ហើយថៅកែក៏ខំប្រឹងរកវិធីបង្កើនចំណូលដែរ តែថ្ងៃមួយគណនេយ្យកររបស់រោងពុម្ពបានលួចយកលុយក្រុមហ៊ុន រួចរត់ចោលអ្នកទាំង២។ 

៦. សៀវភៅ "Drummond & Son" និពន្ធដោយ Charles D'Ambrosio
សៀវភៅនេះនិយាយអំពីឪពុកជាជាងជួសជុលអង្គុលីលេខខំប្រឹងធ្វើការរាល់ថ្ងៃដើម្បីកូនប្រុសទោលម្នាក់។ ពេលចាស់ទៅគាត់បានប្រគល់ហាងជួសជុលទៅកូន ប៉ុន្តែកូនប្រុសនោះបែរជាថាមិនចាប់អារម្មណ៍នឹងមុខរបររបស់គ្រួសារទៅវិញ។ សាច់រឿងនេះឆ្លុះបញ្ចាំងពីចំណង់ចំណូលចិត្តមនុស្សគ្រប់គ្នាគឺមិនដូចគ្នាទេ ដូច្នេះមិនអាចចាប់បង្ខំឱ្យនរណាម្នាក់ឬសូម្បីកូនបង្កើតឱ្យធ្វើអ្វីតាមដែលខ្លួនចង់បាននោះទេ៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត