តារាកែភេទថៃរងការរិះគន់ បន្ទាប់ពីគប់ផាវដ៏ធំលើក្បាលមនុស្សនៅក្នុងពិធីបុណ្យតាមប្រពៃណីចិន

តារាសម្ដែង និងជាតារាបង្ហាញម៉ូតកែភេទថៃ Treechada Petcharat ដែលមានឈ្មោះក្រៅ Poyd កំពុងរងការរិះគន់ បន្ទាប់ពីវីដេអូមួយបង្ហាញតារាកែភេទរូបនេះបោះផាវចូលទៅហ្វូងមនុស្សតាមផ្លូវក្នុងពិធីបុណ្យមួយ។

Poyd ត្រូវបានគេឃើញកំពុងដុតផាវយ៉ាងប្រុងប្រយ័ត្នក្នុងវីដេអូមួយបង្ហោះនៅលើ Instagram ដែលមានអ្នកមើលរហូតដល់ទៅជាង ៨០ ម៉ឺនដង។

ហើយនៅលើផុសនោះសរសេរថា "នេះជាប្រពៃណីរបស់យើងក្នុងការបោះផាវចូលទៅកាន់ក្បួនដង្ហែ ចំពោះអ្នកដែលជឿលើព្រះចិន និងសម្រាប់សំណាងល្អ"។

ហើយបន្ទាប់មកតារាកែភេទនោះក៏ដុតផាវបោះចូលទៅហ្វូងមនុស្សតែម្ដង។ ដោយជំនួសឱ្យការបោះផាវទៅលើដី Poyd បានបោះផាវយ៉ាងធំទៅលើក្បាលមនុស្ស ដែលធ្វើឱ្យហ្វូងមនុស្សទាំងនោះមានការភ្ញាក់ផ្អើលជាខ្លាំង។

បន្ទាប់មកកាមេរ៉ាថតទៅខាងស្តាំបង្ហាញម៉ូដែលអាយុ ៣២ ឆ្នាំញញឹម និងសើចក្អាកក្អាយ បន្ទាប់ពីគប់ផាវពីលើក្បាលគេរួច។

ខណៈដែលអ្នកលេងអ៊ីនធឺណេតមួយចំនួនបានរិះគន់ មួយចំនួនទៀតក៏បានចេញមកការពារតារាកែភេទរូបនេះ។ ការគប់ផាវទៅលើហ្វូងមនុស្សគឺជារឿងគ្រោះថ្នាក់៕


 

adverise with khmeread