ហាងកាហ្វេលើពិភពលោក មានតែមួយនេះទេ មានត្រីហែលនៅនឹងជើងរបស់អតិថិជន!

ហាងកាហ្វេ Animal ដែលអ្នកអាចរីករាយជាមួយនឹងកាហ្វេក្តៅ និងសត្វដ៏ស្រស់ស្អាតដូចជាសត្វឆ្មា ឆ្កែ ឬសូម្បីតែចៀមក៏បាននៅទូទាំងពិភពលោកនេះ ប៉ុន្តែហាងកាហ្វេ Amix Coffee គឺជាហាងតែមួយគត់នៅក្នុងពិភពលោកដែលអាចឱ្យអ្នកលំហែជាមួយនឹងត្រីហែលជុំវិញជើងរបស់អ្នក។

ដោយមានទីតាំងស្ថិតនៅក្នុងទីក្រុងហូជីមិញប្រទេសវៀតណាម ហាងកាហ្វេ Amix Coffee មានជាន់លិចទឹកពីរដែលពោរពេញទៅដោយត្រីរាប់រយប្រភេទទាំងតូច និងធំ។ ជាន់ទាំងពីរត្រូវបានអ៊ីសូឡង់បាំងជាមួយនឹងស្រទាប់ប្លាស្ទិកពីរជាន់ និងគ្រឿងសង្ហារឹមត្រូវបានរុំជាមួយនឹងកប្បាសនៅនឹងជើង ដើម្បីកាត់បន្ថយការកកិត និងការពុកផុយជើងម៉ា។ ជាន់នីមួយៗគ្របដណ្តប់លើផ្ទៃដី ២០ ម៉ែត្រការ៉េ និងកម្រិតទឹកមានកម្ពស់ ២៥ សង់ទីម៉ែត្រ។ ដើម្បីគយគន់ត្រីត្រីចម្រុះពណ៌ទាំងនេះ អ្នកទេសចរត្រូវដោះស្បែកជើង និងលាងជើងចេញ មុននឹងចូលមកក្នុងហាង។ បន្ទាប់មកពួកគេអាចរីករាយនឹងភេសជ្ជៈ និងអាហារសម្រន់ ខណៈដែលត្រីគល់រាំងជប៉ុន និងត្រីតូចៗផ្សេងទៀតហែលនៅនឹងជើងរបស់ពួកគេ។

ហាងកាហ្វេ Amix Coffee គឺជាគំនិតច្នៃប្រឌិតរបស់នាង Nguyen Duoc Hoa អាយុ ២៣ ឆ្នាំដែលចង់បង្កើតគំនិតថ្មីច្នៃចេញពីហាងកាហ្វេ Animal ។ ទោះបីជាយ៉ាងណាក៏ដោយ ការបង្កើតគំនិតរបស់នាងក្លាយជាការពិត មិនមែនជារឿងងាយស្រួលបំផុតនៅក្នុងពិភពលោកនោះទេ។ ដើម្បីឱ្យទឹកជន់នៅជាន់ទី ១ និងជាន់ទី ២ នៃអគារហាង Amix Coffee គឺប្រើទឹកប្រមាណ ១ ម៉ឺនលីត្រ និងរក្សាវាគ្រប់ពេលសុទ្ធតែមានភាពលំបាក ប៉ុន្តែនាងបានបង្កើតដំណោះស្រាយ ដែលអាចសម្រេចគោលដៅរបស់ខ្លួនបាន។

ហាងកាហ្វេប្រើប្រព័ន្ធតម្រងបី ដើម្បីរក្សាទឹកឱ្យថ្លាគ្រប់ពេលវេលា ហើយម៉ាស៊ីនបូម ដែលផ្លាស់ប្តូរទឹក ១ ភាគ ៤ នៅជាន់នីមួយៗ ដើម្បីរក្សាលក្ខខណ្ឌទឹកឱ្យល្អបំផុតសម្រាប់ត្រី។ ទោះជាយ៉ាងណាក៏ដោយការការពារភ្ញៀវពីការតប់ប្រមល់នឹងត្រីច្រើនពេកបានបង្ហាញឱ្យឃើញកាន់តែពិបាក។

Hoa បានប្រាប់ទីភ្នាក់ងារព័ត៌មានអេស្ប៉ាញ EFE ថាគ្រួសារដែលមានកូនតូចៗគឺជាអតិថិជនគោលដៅដ៏សំខាន់ ហើយខណៈដែលភាគច្រើននៃពួកគេមិនបានបង្កបញ្ហា ឪពុកម្តាយមួយចំនួនបានឱ្យកូនរបស់ពួកគេរត់លើត្រី ដែលវាគឺជារឿងមិនត្រូវបានអនុញ្ញាតទេ។

Hoa និយាយថា "គ្រួសារភាគច្រើនមិនបង្កបញ្ហាអ្វីនោះទេ ប៉ុន្តែមានក្មេងៗខ្លះធ្វើខុសបម្រាម ដែលព្យាយាមចាប់ត្រី ហើយឪពុកម្តាយរបស់ពួកគេមិននិយាយអ្វីទេ។ យើងត្រូវអញ្ជើញពួកគេឱ្យចាកចេញ"៕ 


 

adverise with khmeread