ទ្រី សក្កដា អ្នកនិពន្ធបទចម្រៀង តែល្បីឈ្មោះជាអ្នកចំរៀងទៅវិញ

    ដោយ-ខ្មែររីដ
    ភ្នំពេញ-លោក ទ្រី សក្កដា ជាអ្នកនិពន្ធ​បទចម្រៀងម្នាក់ ដែលមានទឹកដៃយ៉ាងចំណាន ហើយមានតារាជាច្រើនក្នុងផលិតកម្មល្បីមួយ ត្រូវបានអ្នកនិពន្ឋរូបនេះ តែងជូនឲ្យ​ច្រៀងរហូតបទខ្លះល្បីមហាជនទទួលស្គាល់។ បើទោះជាអាជីពសិល្បៈនេះ លោកប្រឡូកការនិពន្ធ​មានភាពពិបាក ក៏លោកមិនដកថយ ហើយប្រឹងប្រែងតស៊ូ ដើម្បីវិថីសិល្បៈ និងអនាគតរបស់ខ្លួន។

    ក្នុងវិស័យសិល្បៈលោកចាប់អាជីពតែងនិពន្ធ​បានជាច្រើនបទមកហើយ ដោយនិពន្ធឲ្យផលិតកម្មហង្សមាសត្រឹម២ឆ្នាំចុងក្រោយនេះបាន៣០០បទ។ ក្នុងនោះបទមហាជនចាប់អារម្មណ៍មានបទ «ឈប់» «អ្នកមិនអន់ទេ»ជាដើម។ លោកថា និពន្ធ​ឲ្យ​តារាហង្សមាសច្រៀង លោកមិនបានកាន់តួណាផ្តាច់មុខនោះទេ គឺនិពន្ធជូនទាំងអស់ គ្រាន់តែលោកសរសេរសាច់រឿងចម្រៀងផ្តោតលើយុវវ័យច្រើនជាង។

    លោក ទ្រី សក្កដា និយាយថា មកទល់ពេលនេះ លោកបានទទួលជោគជ័យលើអាជីពចម្រៀងយ៉ាងខ្លាំង ដោយបទចម្រៀងទាំង៩ដែលបានចេញបង្ហោះនៅលើយូធូបថ្មីៗ សុទ្ធតែមានអ្នកចូលស្ដាប់ច្រើន មិនចាញ់បទចម្រៀងរបស់តារាអាជីពយូរឆ្នាំ។​ លោកថាខ្លួនមិនពិបាកក្នុងការផលិតបទចម្រៀងល្អៗផ្ទាល់ខ្លួននោះទេ ដោយសារតែលោកមានបទពិសោធន៍ផលិតបទចម្រៀង និងនិពន្ធប៉ារ៉ូលបទចម្រៀងឲ្យតារាចម្រៀងជាយូរឆ្នាំមកហើយស្រាប់នៅក្នុងផលិតកម្មហង្សមាស។


វត្តមានតារាចូលរួមខួបកំណើតយប់មិញរួមមាន ៖ ថែល ថៃ នី រតនា សាឡាត់ ស្រីឡាង ជា សុវណ្ណារិទ្ធ ម៉ាដូណា ជ័យ សុវ៉ាត និងតារាជាច្រើនទៀត៕

adverise with khmeread