ព្យុះកំបុតត្បូង Michael បោកបក់ខ្លាំងរហូតនាំឱ្យគេរកឃើញខ្មោចកប៉ាល់ ដែលលិចកាលពី ១២០ ឆ្នាំមុន ដោយសារត្រូវខ្យល់ព្យុះវាយប្រហារ

ព្យុះកំបុតត្បូង Michael បានពាំនាំនាវា ដែលលិចក្នុងបាតសមុទ្រដោយសារតែព្យុះក្នុងឆ្នាំ ១៨៩៩។

គេមិនច្បាស់ថា នាវាទាំង ១៥ គ្រឿងនោះជារបស់នរណា ឬមានចំនួនប៉ុន្មានដែលបានមកទើរលើកោះ Franklin County ទេ អំឡុងពេលពួកវាត្រូវបានវាយប្រហារដោយសារពុះ Michael កាលពី ១២០ ឆ្នាំមុន។

បច្ចុប្បន្ននាវាធ្វើពីឈើកំពុងស្ថិតក្នុងភាគខាងលិចនៃកោះ Franklin County រដ្ឋអូហៃយ៉ូ សហរដ្ឋអាមេរិក។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោកស្រី Sarah Revell បានប្រាប់វេបសាយ Tallahassee Democrat ថានាវាទាំងនោះភាគច្រើនជាវានានៅមួយកន្លែងតាំងពីឆ្នាំ ១៨៩៩ មកម្ល៉េះ នៅពេលដែលពួកវាត្រូវបានបំផ្លិចបំផ្លាញនៅក្នុងខ្យល់ព្យុះ។

ព្យុះក្នុងឆ្នាំ ១៨៩៩ បានឆ្លងកាត់ខ្សែអ័ក្ស Florida Keys ទៅឈូងសមុទ្រ Mexico ជាកន្លែងដែលវាមានសភាពខ្លាំងក្លាដូចព្យុះបច្ចុប្បន្ន ដែលត្រូវបានគេដាក់បញ្ចូលក្នុងចំណាត់ថ្នាក់ទី ២ នៃព្យុះកំណាច៕

adverise with khmeread

អ្នកនឹងចូលចិត្ត