adverise with khmeread 5

Premier League ជុំ​ទី​២៧៖ Liverpool សងសឹក Man City បាន​អត់​រាត្រី​នេះ​

​    ​Manchester City ទើបតែ​បានឈ្នះ​ពានរង្វាន់ Capital One Cup កាលពី​ថ្ងៃ​សៅរ៍​ដែល​ប្រកួត​ជាមួយនឹង Liverpool ប៉ុន្ដែ​ជ័យជម្នះ​នោះ​ធ្វើឡើង​ដោយ​ការ​ស៊ុត​បាល់​១១​ម៉ែត្រ​ប៉ុណ្ណោះ​។ ឥឡូវ​ពួកគេ​ត្រូវ​មកជួប​គ្នា​ម្ដងទៀត​នៅ​រាត្រី​នេះ តែ​ក្នុង​ក្របខ័ណ្ឌ Premier League​។​

​    ​Man City ត្រូវការ​ឈ្នះ​នៅ​រាត្រី​នេះ​ដើម្បី​ប្រជែង​ដំណែង​លេខ​មួយ​ជាមួយ​ក្លឹប Leicester ។ ហើយ​បើ​នៅ​រាត្រី​នេះ Man City មិនអាច​បំបាក់ Liverpool បានទេ នោះ Leicester នឹង​ដាច់​១២​ពិន្ទុ​តែម្ដង​។​

​    ​Man City លេង​នៅក្រៅ​ផ្ទះ​មិនទាន់​ស្គាល់​រសជាតិ​ចាញ់​ឡើយ​នៅ​បួន​ប្រកួត​ចុងក្រោយ​របស់​ពួកគេ​។​

​    ​ចំណែក Liverpool វិញ​មិនទាន់​បាត់​ក្ដៅស្លឹកត្រចៀក​នៅឡើយ​ទេ បន្ទាប់ពី​ចាញ់ Man City ក្នុង​ពានរង្វាន់ Capital One Cup ហើយ​ចិត្ត​នៅតែ​ចង់​សងសឹក​នឹង​ដៃគូ​ប្រកួត​មួយ​នេះ​ឥត​ស្រាកស្រាន្ត​។​

​    ​បច្ចុប្បន្ន Liverpool តាម​ពីក្រោយ Man City ៥​ពិន្ទុ ខណៈ​មាន​មួយ​ប្រកួត​ក្នុង​ដៃ​។ ពួកគេ​ធ្លាប់បាន​បំបាក់ Man City រហូតដល់​ទៅ​៤​ទល់នឹង​១​នៅក្រៅ​ផ្ទះ​នៅ​រដូវ​កាល​នេះ ប៉ុន្ដែ​នៅ​ប៉ុន្មាន​ប្រកួត​ចុងក្រោយ​របស់​ក្រុម Liverpool មិនសូវ​ល្អ​ទេ​។​

​    ​+ Man City លេង​ក្រៅ​ផ្ទះ​បួន​ប្រកួត​ចុងក្រោយ​មិនទាន់​ស្គាល់​ពាក្យ​ចាញ់​
​    ​+ Liverpool បី​ប្រកួត​ចុងក្រោយ​ក្នុងផ្ទះ​ទទួលរង​បរាជ័យ​

​    ​ខណៈ Man City ល្អ​ក្រៅ​ផ្ទះ ហើយ Liverpool ធ្លាក់​ទម្រង់​លេង​នៅ​ខែ​នេះ ទស្សនៈ​ខ្មែរ​រីដ Liverpool 0-1 Man City (Under)៕​

adverise with khmeread

មតិយោបល់