លំហាត់ប្រាណសម្រកក្បាលពោះតាមរបៀបនេះ មានប្រសិទ្ធភាពជាងអាវ៉ង់ ១០០០ ដងទៅទៀត

យើងទាំងអស់គ្នាសុទ្ធតែដឹងហើយថាខ្លាញ់ក្បាលពោះគឺជាខ្លាញ់ដែលពិបាកដុតជាងគេនៅលើរាងកាយ។ យើងទាំងអស់គ្នាសុទ្ធតែចង់បានក្បាលពោះរាបស្មើ ប៉ុន្តែគ្មាននរណាម្នាក់ចង់អាវ៉ង់រាប់សិបពាន់ដងដើម្បីតែសម្រកក្បាលពោះនោះទេ។ ទោះយ៉ាងណា លោកអ្នកមិនបាច់បារម្ភទេ យើងនៅមានជម្រើសល្អប្រសើរជាងអាវ៉ង់ទៅទៀត។ អ្នកនឹងទទួលបានក្បាលពោះរាបស្មើ ដោយមិនចាំបាច់អាវ៉ង់ពេញមួយថ្ងៃនោះទេ។ ក្រុមអ្នកជំនាញខាងលំហាត់ប្រាណបានរកឃើញលំហាត់ប្រាណសាមញ្ញមួយ ដែលអាចជំនួសការអាវ៉ង់ដល់ទៅ​១០០០ដងដើម្បីសម្រកក្បាលពោះ។ លំហាត់ប្រាណនោះមានឈ្មោះថា Plank។ 

ខាងក្រោមនេះជារបៀបហាត់ប្រាណតាមរបៀប Plank ៖
១. ដំបូងត្រូវដេកទៅលើឥដ្ឋយកកំភួនដៃទាំងពីរកល់លើឥដ្ឋ រួចសន្ធឹងខ្លួនឱ្យអស់ ហើយចុងម្រាមជើងត្រូវជុចទៅលើឥដ្ឋទាំងអស់។ ហើយត្រូវប្រាកដថាដងខ្លួននិងក្បាលលោកអ្នកគឺត្រង់ស្របនឹងឥដ្ឋ។ 
២. ពេលអនុវត្តតាមវិធីទី១ហើយ ត្រូវប្រឹងសាច់ដុំកំប៉េះគូទឱ្យខ្លាំងបន្តិច ដើម្បីឱ្យសាច់ដុំគ្រប់កន្លែងមានភាពសកម្មទាំងព្រម។ 
៣. កំប៉េះគូទកុំទយឡើងលើខ្ពស់ពេក ត្រូវឱ្យវាទាបជាងក្បាលរបស់លោកអ្នក។  
៤. ដកដង្ហើមមួយៗវែងៗ ហើយខ្លួនទាំងមូលកុំប្រឹងខ្លាំងពេក ហើយក៏កុំធូរខ្លាំងពេកនោះដែរ។ 
៥. ដើម្បីប្រាកដថា ដងខ្លួនលោកអ្នកត្រង់ភ្លឹង គួរយកទឹកមួយកែវដាក់លើខ្នង ដើម្បីរក្សាលំនឹងខ្លួនឱ្យត្រង់។ 
៦. អនុវត្តបែបនេះរយៈពេល ១ នាទី រួចសម្រាក ៣០ វិនាទី មុននឹងចាប់ផ្តើមធ្វើបែបនេះដដែលឱ្យបាន ៣ ដងជាការស្រេច។

អនុវត្តមួយថ្ងៃ ២ ទៅ ៣ ដង ហើយវានឹងជួយមិនត្រឹមតែសម្រកខ្លាញ់ក្បាលពោះប៉ុណ្ណោះទេ ថែមទាំងជួយឱ្យជើងស្រឡូនថែមទៀត៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...