អ្នកវិទ្យាសាស្ត្រអង្គការណាសាប្រទះឃើញផ្ទាំងទឹកកកយក្សចម្លែករាងចតុកោណកែង នៅទ្វីបអង់តាក់ទិក

ផ្ទាំងទឹកកកយក្សចម្លែកមួយត្រូវបានរកឃើញដោយអ្នកវិទ្យាសាស្ដ្រនៅអង្គការណាសា ពេលហោះហើរជុំវិញទ្វីបអង់តាក់ទិក។

ផ្ទាំងទឹកកករាងចតុកោណកែងនោះត្រូវបានគេប្រទះឃើញនៅឆ្នេរខាងកើតនៃមហាសមុទ្រអង់តាក់ទិកនៅជិតផ្ទាំងទឹកកក Larsen C ។

ក្រុមអ្នកជំនាញរបស់ណាសាជឿជាក់ថា ថ្មីៗនេះវាប្រហែលដាច់ចេញពីផ្ទាំងទឹកកកធំ ហើយនិយាយថាមុំស្រួច និងផ្ទៃរាបស្មើគឺជាភស្តុតាងនៃការដាច់ផ្ទាំងទឹកកកក ដែលបានកើតឡើងនាពេលថ្មីៗនេះ។

ផ្ទាំងទឹកកកចម្លែកនោះ ត្រូវបានគេស្គាល់ថាជាផ្ទាំងទឹកកករាងតារាងបាល់មួយ។

ភ្នាក់ងារអវកាសម្នាក់បាននិយាយថា "ផ្ទាំងទឹកកកមួយផ្ទាំងអាចមើលឃើញនៅខាងស្តាំ ហើយអណ្តែតនៅជិតផ្ទាំងទឹកកក Larsen C។ មុំមុតស្រួច និងផ្ទៃរាបរបស់ទឹកកកបង្ហាញថា វាប្រហែលជាដាច់ចេញពីផ្ទាំងទឹកកកផ្សេងទៀតនាពេលថ្មីៗនេះប៉ុណ្ណោះ" ។

រូបភាពនេះត្រូវបានថតក្នុងអំឡុងពេលនៃការហោះហើររបស់យន្តហោះ IceBridge ដែលជាការស្ទាបស្ទង់តាមអាកាសនៅលើទឹកកកតំបន់ប៉ូល ដើម្បីបង្ហាញទិដ្ឋភាពត្រីមាត្រនៃទឹកកកដែលបង្កើតបានតំបន់អាក់ទិក និងអង់តាក់ទិក ដោយផ្តល់ព័ត៌មានសំខាន់ៗអំពីរបៀបដែលវាផ្លាស់ប្តូរតាមពេលវេលា៕


 

adverise with khmeread
tiger
Loading ad ...