រូបមន្តរបស់សម្តេចសង្ឃដាឡៃឡាម៉ាដើម្បីកែប្រែជីវិតឱ្យល្អប្រសើរឡើង និងផ្តល់ហេតុផលឱ្យលោកអ្នកញញឹមឡើងវិញ

សម្រង់សង្ឃដីការបស់សម្តេចសង្ឃដាឡៃឡាម៉ាទាំងអស់នេះ នឹងផ្លាស់ប្តូររបៀបគិតរបស់លោកអ្នកអំពីជីវិត ហើយនឹងផ្តល់ហេតុផលដល់លោកអ្នកដើម្បីញញឹមឡើងវិញ។ 

១. "ពេលវេលាដើរហួសមិនអាចទាញត្រឡប់ថយក្រោយបានទេ។ នៅពេលយើងប្រព្រឹត្តកំហុស យើងមិនអាចត្រឡប់ថយក្រោយ រួចព្យាយាមម្តងទៀតបានឡើយ។ អ្វីដែលយើងអាចធ្វើបាន គឺប្រើប្រាស់ពេលវេលាបច្ចុប្បន្នឱ្យបានល្អប្រសើរ"។ 

២. "ត្រូវចាំថា ទំនាក់ទំនងល្អបំផុតគឺជាទំនាក់ទំនងមួយ ដែលក្តីស្រឡាញ់របស់អ្នកមានច្រើនលើសលប់ជាងសេចក្តីត្រូវការរបស់អ្នកចំពោះគ្នាទៅវិញទៅមក"។ 

៣. "គោលបំណងចម្បងរបស់យើងនៅក្នុងជីវិតនេះគឺជួយអ្នកដទៃ។ ហើយប្រសិនបើយើងមិនអាចជួយពួកគេបាន យ៉ាងហោចណាស់កុំធ្វើបាបពួកគេអី"។ 

៤. "សុភមង្គលមិនមែនជារបស់ដែលផលិតរួចស្រាប់ៗនោះទេ។ វាកើតឡើងចេញពីសកម្មភាពផ្ទាល់ខ្លួនរបស់អ្នក"។ 

៥. "មនុស្សដើរតាមផ្លូវផ្សេងគ្នាដើម្បីស្វែងរកសុភមង្គល។ កុំគ្រាន់តែដោយសារពួកគេមិនដើរតាមផ្លូវរបស់អ្នក យល់ថាពួកគេដើរផ្លូវខុសនោះ"។ 

៦. "ស្លាបព្រាមួយមិនអាចដឹងរសជាតិអាហារដែលវាផ្ទុកនោះទេ។ ដូចគ្នាផងដែរ មនុស្សល្ងង់មិនអាចយល់ពីគតិបណ្ឌិតរបស់អ្នកប្រាជ្ញបានទេ ទោះបីមនុស្សល្ងង់នោះសេពគប់ជាមួយបណ្ឌិតក៏ដោយ"។ 

៧. "មានតែការបង្កើតសេចក្តីមេត្តានិងការយោគយល់អធ្យាស្រ័យចំពោះគ្នាប៉ុណ្ណោះ ទើបអាចនាំមកយើងទាំងអស់គ្នានូវសេចក្តីស្ងប់ និង សុភមង្គល ដែលយើងស្វែងរក"។ 

៨. "ប្រសិនបើអ្នកមានអំណាចឆន្ទៈ អ្នកនឹងអាចផ្លាស់ប្តូរអ្វីៗគ្រប់យ៉ាង។ ជាធម្មតាគេតែងនិយាយថា អ្នកគឺជាម្ចាស់លើខ្លួនឯង"៕

adverise with khmeread

អ្នកនឹងចូលចិត្ត