ចេកនិងទឹកដោះគោ ល្អដែរទេ សម្រាប់អាហារពេលព្រឹក នៅពេលពោះទទេ?

យើងដឹងហើយថា អាហារពេលព្រឹក គឺជារឿងមួយដ៏សំខាន់ ដែលអាហារទាំងនោះត្រូវមានសុខភាពល្អ និងពោរពេញទៅដោយសារធាតុចិញ្ចឹម។ ហើយការជ្រើសរើសអាហារពេលព្រឹក គឺជារឿងសំខាន់។ ប៉ុន្ដែសំណួរមួយលើកឡើងថា តើចេក និងទឹកដោះគោល្អសម្រាប់ពេលពោះទទេដែរឬទេ?

ចេកមានប៉ូតាស្យូមខ្ពស់ ជាតិសរសៃ និងម៉ាញ៉េស្យូម ដែលជួយបំពេញសារធាតុចិញ្ចឹមដល់រាងកាយរបស់អ្នក។ ហើយវាជួយជំរុញថាមពល និងកាត់បន្ថយមិនឱ្យសូវឃ្លាន។ ហើយអ្នកក៏គួរតែបរិភោគចេករាល់ថ្ងៃផងដែរ ដោយសារតែចេកផ្ទុកសារធាតុចិញ្ចឹមជាច្រើនដូចជាជាតិដែក Tryptophan វីតាមីន B6 និងវីតាមីន B។ 

ដោយសារតែវត្តមានសារធាតុប៉ូតាស្យូម ជាតិសរសៃ និងម៉ាញ៉េស្យូមខ្ពស់ ចេក គឺមិនល្អសម្រាប់ឱ្យអ្នកបរិភោគពេលពោះទទេនោះឡើយ។

មូលហេតុ៖
- ជាតិស្ករមានក្នុងចេក ជួយឱ្យអ្នកមានកម្លាំង ប៉ុន្ដែវានឹងធ្វើឱ្យអ្នកអស់កម្លាំងទៅវិញយ៉ាងឆាប់ នៅត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ។
- ចេកជួយឱ្យអ្នកមិនងងុយគេង និងបាត់ការអស់កម្លាំងល្ហិតល្ហៃបណ្ដោះអាសន្នប៉ុណ្ណោះ។
- ចេកមានជាតិអាស៊ីត ដែលអាចឱ្យមានបញ្ហាពោះវៀន ប្រសិនបើបរិភោគពោះទទេ។

លើសពីនោះសារធាតុម៉ាញ៉េស្យូមខ្ពស់មានក្នុងចេក ក៏ធ្វើឱ្យមានផលប៉ះពាល់លើប្រព័ន្ធសរសៃបេះដូងផងដែរ៕

adverise with khmeread

អ្នកនឹងចូលចិត្ត