adverise with khmeread C0dc7963 b14b 4f58 8066 31de72a9b9e1

រឹបអូស​ទូរស័ព្ទដៃ​ម៉ាក​ណូគា​ក្លែងក្លាយ​ជិត​១០០០​គ្រឿង​លក់​ក្នុង​ហាង​ទូរស័ព្ទ​២កន្លែង​

    ភ្នំពេញ ៖ ទូរស័ព្ទដៃ​ម៉ាក​ណូគា​ក្លែងក្លាយ​ជាច្រើន​ស៊េរី ត្រូវបាន​មន្ត្រី​តុលាការ និង​ប៉ូលិស​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​រឹបអូស​ពី​ហាង​លក់ទូរស័ព្ទដៃ​ធំៗ​២​កន្លែង​ក្នុង​ក្រុងភ្នំពេញ កាលពី​ថ្ងៃទី ០២ មិនា ឆ្នាំ ២០១៦​នេះ ។​

     បុរស​ម្នាក់​និង​ស្ត្រី​ម្នាក់​ត្រូវបាន​សាកសួរ​ពី​វត្ត​មាននៃ​ទូរស័ព្ទដៃ​ម៉ាក​ណូគា​ក្លែងក្លាយ​ដែល​នាំមក​លក់​លើ​ទីផ្សារ​កម្ពុជា​នេះ​។ ការឆែកឆេ​ក្នុង​ឃ្លាំង​ធំរបស់​ក្រុមហ៊ុន​នាំចូល​បានធ្វើ​ឡើង​បន្ត​រហូតដល់​ល្ងាច​ថ្ងៃ​ដដែល​នៅ​ក្នង​សង្កាត់​ទឹកល្អក់​៣ និង​សង្កាត់​បឹង​សាឡាង​ខណ្ឌទួល គោក។

     ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅវេលា​ម៉ោង​១០ ថ្ងៃទី ០២ មិនា ឆ្នាំ ២០១៦ ព្រះរាជអាជ្ញា​អម​តុលាការក្រុង​ភ្នំពេញ និង​លោកឧ​ត្ត​ម​សេនីយ៍ ប៉ុល រតនា អនុ ប្រធាន​នាយក​ដ្ផា​ន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បាន​ដឹកនាំ​សមត្ថកិច្ច​ចុះទៅ​ធ្វើការ​ត្រួតពិនិត្យ​ហាង​លក់ទូរស័ព្ទ​យីហោ ដេលី សាខា​ចែកចាយ ផ្ដល់​សេវាកម្ម និង​ហាង​លី​ហួរ ។​

     ក្នុងការ​ឆែកឆេ​ហាង​លក់​ទូរស័ព្ទដៃ​ទាំងពីរ​កន្លែង សមត្ថកិច្ច​បាន​រកឃើញ​ទូរស័ព្ទដៃ​ម៉ាក​ណូគា​ជា​ច្រើ ប្រភេទ​ប្រមាណ​ជិត​១០០០​គ្រឿង ដែលសង្ស័យថា​ជា​ផលិតផល​ក្លែងក្លាយ​ដែល​គេ​លួច​នាំ​ចូលមក​លក់​លើ​ទីផ្សារ​នៃ​ប្រទេស​កម្ពុជា​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​។​

     រហូតមកដល់​ល្ងាច​ថ្ងៃ​ដដែល​នេះ​សមត្ថកិច្ច​បន្ត​ឆែកឆេរ​ឃ្លាំង​ស្តុក​របស់​ហាង​លក់​ចែកចាយ​ទូរស័ព្ទដៃ​ទាំងពីរ​នៅឡើយ​ដែលមាន​ទីតាំង​នៅក្បែរ​គ្នា។​

     ប្រតិបត្តិការ​នេះ​ត្រូវបាន​ប្រភពព័ត៌មាន​ឱ្យដឹងថា ក្រុមហ៊ុន​ណូគា​និង​ម៉ា​យ​ក្រូ​សុស​ដែល​ទទួល​ការខាតបង់​ដោយ​ការប្រកួត ប្រជែង​មិនស្មោះ​ត្រង់នេះ គឺជា​ដើមបណ្ដឹង ខណៈដែល​គេ​កត់សម្គាល់​ឃើញថា​បច្ចុប្បន្ន​នេះ​ទូរស័ព្ទដៃ​ម៉ាក​ណូគា​គ្រប់​ស៊េរី​មានគុណ​ភាព​អន់ និង​លក់​ក្នុងតំលៃថោកៗ តាម​ពិតជា​ផលិតផល​ក្លែងក្លាយ​សោះ​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់