ជ្រូកព្រៃវ័ធមួយចែវាបណ្តាលឱ្យបុរសម្នាក់ស្លាប់ភ្លាម

​កោះកុង ៖ មានករណីជ្រូកព្រៃវ័ធឹងចែវា លើបុរសម្នាក់បណ្តាលឱ្យស្លាប់ភ្លាមៗបង្កការភ្ញាក់ផ្អើល​នាវេលាម៉ោង ៧ និង១០ នាទីព្រឹកថ្ងៃទី២៤ តុលា ឆ្នាំ២០១៨នេះ នៅភូមិកណ្តាល ឃុំតាទៃលើ ស្រុកថ្មបាំង ខេត្តកោះកុង។

​ប៉ូលិសនិយាយថា​ ជនរងគ្រោះឈ្មោះ ស្រ៊ុន ជា អាយុ​៤៧ឆ្នាំ មុខរបរ កសិករ​។ ដំបូងជនរងគ្រោះ បានទៅលើកលប នៅស្រែជាមួយនឹងកូនស្រី​។ ស្រាប់តែប្រទះឃើញ សត្វឆ្កែ កំពុងរត់ដេញ សត្វជ្រូកព្រៃ ហើយរត់សំដៅមករកខ្លួន​។ ពេលនោះសត្វជ្រូកព្រៃ ក៏បានវ័ធនឹងចែត្រូវជនរងគ្រោះតែម្តង ចំណែកកូនស្រីរត់រួច។

​ក្រោយធ្វើកោសល្យវិច័យរួច សពប្រគល់ជូនក្រុមគ្រួសារ រៀបចំធ្វើបុណ្យតាមប្រពៃណី៕

 

adverise with khmeread