adverise with khmeread 0665d075 bdad 4859 bcb4 fae12d6130b7

ក្រឡាប់​ឡាន​ស៊ីម៉ាក់​ស្លាប់​ម្នាក់​និង​របួស​១៨​នាក់​នៅ​ឧ​ត្ត​រ​មាន​ជ័យ

     ឧ​ត្ត​រ​មានជ័យ៖ មន្ត្រី​ស៊ីម៉ាក់ ១​នាក់ បាន​ស្លាប់ និង ១៨​នាក់​ផ្សេងទៀត បាន​រងរបួស​ធ្ងន់​-​ស្រាល ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​នា​វេលា​ម៉ោង ២​និង​០២​នាទី​រសៀល​ថ្ងៃទី​០២ ខែមីនា ឆ្នាំ​២០១៦​នេះ នៅលើ​ផ្លូវ PR ១៧៤ ស្ថិតក្នុង​ភូមិ​អូរ​រំដួល ឃុំ​ព្រះ​ប្រឡាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

     ប្រភពព័ត៌មាន​ដ​បូ​ង​បានឱ្យដឹងថា អ្នករងរបួស​ទាំង ១៨​នាក់ ក្នុងនោះ​៩​នាក់ របួសធ្ងន់ ៩​នាក់​របួសស្រាល ហើយ​នារី​ម្នាក់ ដាច់​ដៃ​ត្រឹម​ស្មា​។ អ្នករងរបួស​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​។​

     ប្រភព​បន្តថា មន្ត្រី​ស៊ីម៉ាក់ ដែល​ជួប​គ្រោះថ្នាក់​ក្រឡាប់​រថយន្ត​នេះ គឺជា​អ្នកធ្វើការងារ​ដោះមីន​នៅក្នុង​ស្រុក​ត្រពាំង​ប្រាសាទ​។ ការ​ក្រឡាប់​រថយន្ត​នេះ មិនទាន់មាន​ការបញ្ជា​ក់​ពី​មូលហេតុ​នៅឡើយ​នោះទេ៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់