មានមូលហេតុចឹងតើបានជាស្ត្រីត្រូវការដេកឱ្យបានច្រើនជាងបុរសៗ!

អ្នកវិទ្យាសាស្ដ្របានអះអាងថា ស្ដ្រីមានខួរក្បាលស្មុគស្មាញ ដែលតម្រូវឱ្យពួកគេគេងឱ្យបានច្រើនជាងបុរស។ សាស្ដ្រាចារ្យលោក Jim Horne នាយកមជ្ឈមណ្ឌលស្រាវជ្រាវដំណេកនៃសាកលវិទ្យាល័យ Loughborough បានពន្យល់យ៉ាងច្បាស់អំពីសារៈសំខាន់នៃការគេងសម្រាប់ស្ត្រី។

យោងតាម Jim Horne សម្រាប់ស្ដ្រី ការគេងមិនគ្រប់គ្រាន់ត្រូវបានផ្សាភ្ជាប់យ៉ាងខ្លាំងទៅនឹងកម្រិតនៃបញ្ហាផ្លូវចិត្ត និងអារម្មណ៍ឆេវឆាវ បាក់ទឹកចិត្ត និងកំហឹង ហើយអារម្មណ៍ទាំងនេះ គឺមិនជាប់ទាក់ទងនឹងកង្វះការគេងចំពោះបុរសឡើយ។

សាស្ដ្រាចារ្យ Jim Horne មានការបកស្រាយពិសេសលើសារៈសំខាន់នៃការគេងនេះ។ គាត់ក៏បានសរសេរវានៅក្នុងសៀវភៅឈ្មោះថា "Sleepfarring: A Journey Through The Science of Sleep"។

ការបកស្រាយនោះសរសេរថា "មុខងារសំខាន់មួយនៃការគេងគឺដើម្បីឱ្យខួរក្បាលអាចងើបឡើងវិញ និងជួសជុលដោយខ្លួនឯង។ អំឡុងពេលគេងលក់ស្កប់ស្កល់ បរិវេណខួរក្បាលមួយហៅថា Cortex ដែលជាផ្នែកមួយនៃការឆ្លើយតបរបស់ខួរក្បាលសម្រាប់ការចងចាំ ភាសា និងមុខងារជាច្រើនទៀត នឹងផ្ដាច់ចេញពីអារម្មណ៍ និងប្រែទៅជាកន្លែងសម្រាកខួរក្បាលឱ្យមានកម្លាំងឡើងវិញ"។

"ការប្រើខួរក្បាលកាន់តែច្រើនក្នុងមួយថ្ងៃៗ ការសម្រាកដើម្បីស្ដារខួរក្បាលឡើងវិញក៏កាន់តែច្រើនដូចគ្នា ហើយជាញឹកញាប់ អ្នកត្រូវគេងឱ្យបានច្រើន។ ស្ដ្រីធ្វើការងារច្រើនមុខ ហើយពួកគេធ្វើការច្រើនក្នុងពេលតែមួយ និងមានភាពបត់បែន ដូច្នេះពួកគេត្រូវការប្រើខួរក្បាលច្រើនជាងបុរស។ ដោយសារដូច្នេះហើយ ទើបស្ដ្រីត្រូវការគេងឱ្យបានច្រើន ជាងបុរស"។

"បុរស ដែលធ្វើការស្មុគស្មាញ ដែលជាប់ទាក់ទងនឹងការសម្រេចចិត្តច្រើន និងការគិតពិចារណាល្អិតល្អន់ ប្រហែលជាត្រូវការគេឱ្យបានច្រើនជាងបុរសដែលមិនសូវធ្វើការច្រើន ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ ក៏មិនត្រូវការគេងច្រើនជាងស្ដ្រីនោះដែរ"៕

adverise with khmeread

អ្នកនឹងចូលចិត្ត