ពួកអ្នកតមសាច់មានការរន្ធត់ចិត្តជាខ្លាំង ពេលដឹងថា លុយអូស្ត្រាលី និងលុយរបស់ប្រទេសជាច្រើនទៀត ផលិតចេញពីសារធាតុខ្លាញ់ចម្រាញ់ពីសត្វ

វីដេអូអនឡាញមួយបង្ហាញពីសារធាតុផ្សំនៅក្នុងក្រដាស់ប្រាក់ បានបង្កការខឹងសម្បារជាខ្លាំង។

Tallow ដែលជាផលិតផលធ្វើចេញពីសត្វ គឺមានវត្តមាននៅក្នុងរូបិយវត្ថុបច្ចុប្បន្ននៃបណ្តាលប្រទេសជាច្រើនជុំវិញពិភពលោក រួមបញ្ចូលទាំងអូស្រ្តាលីផងដែរ។

YouTuber ឈ្មោះ Project Nightfall បានបង្ហោះវីដេអូរយៈពេលបីនាទីលើបណ្តាញសង្គម Facebook កាលពីថ្ងៃសៅរ៍សប្តាហ៍មុនដើម្បីបង្ហាញឱ្យដឹងថា បច្ចុប្បន្នរូបិយវត្ថុនៃប្រទេសយ៉ាងណាស់ចំនួន២៣ គឺបានបង្កើតចេញពីសារធាតុខ្លាញ់រឹងធ្វើពីជាតិខ្លាញ់សត្វ ដែលត្រូវបានគេប្រើប្រាស់ផងដែរដើម្បីបង្កើតសាប៊ូដុះខ្លួន និងទាន។

ហើយវាជាព័ត៌មានដ៏គួរឱ្យភ្ញាក់ផ្អើលមួយសម្រាប់អ្នកទទួលទានបន្លែនិយម ប្រទេសអូស្រ្តាលី កាណាដា អង់គ្លេស ម៉ាឡេស៊ី និងសិង្ហបុរី គឺស្ថិតក្នុងចំណោមប្រទេសដែលប្រើប្រាស់ Tallow ដើម្បីបង្កើតក្រដាស់ប្រាក់ឱ្យភ្លឺចាំង។ នេះបើយោងតាមវីដេអូ។

វីដេអូនេះចាប់ផ្តើមដំបូងដោយនិយាយថា "វីដេអូនេះគឺមិនមានការរាក់ទាក់ដល់អ្នកញាំបន្លែនិយម អ្នកកាន់សាសនាមូស្លីម ហិណ្ឌូ ឬជ្វីហ្វនោះឡើយ។

Tallow គឺជាសារធាតុខ្លាញ់ដ៏សំខាន់ ដែលអាចផលិតចេញបានតែពីសត្វជ្រូក គោ ឬចៀមប៉ុណ្ណោះ"។

វីដេអូនេះបានទាក់ទាញអ្នកចូលទស្សនាជាង ៦០៤.០០០ដងលើ Facebook បើគិតត្រឹមការចុះផ្សាយរបស់វេបសាយ DailyMail កាលពីថ្ងៃម្សិលមិញ។

ធានាគារបម្រុងនៃប្រទេសអូស្រ្តាលីក៏បានទទួលស្គាល់ផងដែរទៅកាន់វេបសាយ DailyMail Australia ថា មានបរិមាណតិចតួចនៃសារធាតុគីមីដែលបានផលិតចេញមកពីសត្វនៅក្នុងក្រដាសប្រាក់អូស្រ្តាលី៕

 

adverise with khmeread