កោះមួយនៅហាវ៉ៃបាត់ស្រមោលត្រឹមតែមួយយប់ បន្ទាប់ពីព្យុះ Walaka វាយប្រហារ

កោះមួយទាំងមូលនៅប្រជុំកោះហាវ៉ៃ បានបាត់ខ្លួនទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកត្រឹមតែមួយយប់។

ក្រុមអ្នកវិទ្យាសាស្ត្របានបញ្ជាក់នៅសប្តាហ៍នេះថា កោះ East Island ដែលជាជម្រកសត្វព្រៃ និងអណ្តើកសមុទ្របៃតង ដែលជិតផុតពូជត្រូវបានរលកលេបយកទៅបាត់ក្នុងអំឡុងពេលព្យុះ Walaka ដ៏ខ្លាំងក្លា ដែលបានវាយប្រហារនៅដើមខែតុលា។

ក្ដីរន្ធត់មុននិងក្រោយរូបភាពបង្ហាញពីកោះមានដីខ្សាច់និងគ្រួសដែលធ្លាប់ឈរនៅទីនោះ ឥឡូវនេះស្ទើរតែលែងមានទៀតហើយដោយបន្សល់ទុកផ្ទៃដីនៅក្រោមផ្ទៃទឹកប៉ុណ្ណោះ។

កោះ East Island ដែលជាផ្នែកមួយនៃកោះ French Frigate Shoals នៅវិមានឯករាជ្យជាតិ Papahanaumokuakea Marine National Monument ដែលត្រូវបានគេរំពឹងថានឹងបាត់បន្តិចម្តងៗ ដោយសារតែការកើនឡើងនៃកម្រិតទឹកសមុទ្រ។

យោងតាមវេបសាយ Honolulu CB កោះនេះ គឺជាផ្នែកមួយដ៏ធំនៃការបង្កាត់ពូជតោសមុទ្រ ដែលជិតផុតពូជរបស់ពិភពលោក៕


 

adverise with khmeread