adverise with khmeread 96618e85 77de 4a73 9d56 ad668493a595

ទយគូទឡានចាក់អាចម៍ដី ឃើញគ្រាប់កាំភ្លើងត្បាល់មួយគ្រាប់

     ភ្នំពេញ ៖ គ្រាប់កាំភ្លើងត្បាល់សល់ពីសម័យសង្គ្រាមត្រូវបានគេប្រទះឃើញកាលពីវេលាម៉ោង៥និង១០នាទីល្ងាចថ្ងែទី១០ធ្នូឆ្នាំ២០១៥ នៅខាងក្រោយផ្ទះសំណាក់ហុងលី ភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បន្ទាប់ពីរថយន្តដឹកដីចាក់រួច ។
    ប៉ូលិសប៉ុស្តិ៍ចោមចៅបានឲ្យដឹងថា ដំបូងមានករណីឡានដឹកដីរបស់តាស្រេងដឹកដីមកពីភូមិអង្គចក សង្កាត់កំបូល យកមកចាក់នៅខាងក្រោយផ្ទះសំណាក់ហុងលីភូមិជម្ពូវ័នជាច្រើនរថយន្តជាបន្តបន្ទាប់។ ស្រាប់តែរថយន្តចុងក្រោយចាក់អាចម៍រួចហើយ ក៏ប្រទះឃេីញគ្រាប់កាំភ្លេីងត្បាល់ធុន១០៥មីលីម៉ែតមួយគ្រាប់ដោយតាមឡានដឹកដី បង្កឲ្យការភ្ញាក់ផ្អើល។តែសំណាងល្អគ្រាប់មិនផ្ទុះបង្កគ្រោះថ្នាក់ ។
     ប៉ូលិសបន្តថា ក្រោយពេលទទួលបានព័ត៌មានខាងលើភ្លាម សមត្ថកិច្ចបានទាក់ទងទៅខាងស៊ីម៉ាក់មកទទួលយកទៅចាត់ការតាមជំនាញ៕

adverise with khmeread

មតិយោបល់