adverise with khmeread 1d70642e 2477 4bb5 86c8 ec30be57bdd4

ប្រជាពលរដ្ឋ​ឃុំ​ជើង​កើប​ជាង​៥០​នាក់ នាំគ្នា​តវ៉ា​សុំឱ្យ​បិទ​ការដ្ឋាន​ដឹក​ដី​របស់​ឈ្មោះ​សៅ ពន្លក និង​សៅ សុធា​

    កណ្តាល ៖ ប្រជាពលរដ្ឋ​ជាង​៥០​នាក់ កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី ព្រឹក​ថ្ងៃទី ០២ ខែមីនា ឆ្នាំ​២០១៦​បានធ្វើ​ការតវ៉ា​ដោយមាន​ស​សេរ​អក្សរលើ​ក្រដាស់​ដាក់ថា "​សុំឱ្យ​បិទ​ការ ដ្ឋាន​ដឹក​ដី​របស់​ឈ្មោះ សៅ ពន្លក និង​សៅ សុធា ស្ថិតនៅ​ចំណុច​ដី​ភូមិ​ឆ្មា​ពួន និង​ភូមិ​ស្រុក​ធំ ឃុំ​ជើង​កើបខេត្តកណ្តាល​"។​

    តំណាង​ប្រជាពលរដ្ឋ​បានឱ្យដឹងថា ការ​ជីករណ្តៅ​របស់​ក្រុមហ៊ុន​ទាំងពីរ មាន​លក្ខណៈខុស​បច្ចេក​ទេស ធ្វើឱ្យ​អណ្តូងទឹក​ប្រជាពលរដ្ឋ​ក្បែរ​នោះគ្មាន​ទឹក​សម្រាប់​ប្រើប្រាស់ ។  ពួកគាត់​សុំឱ្យ​ក្រុមហ៊ុន សៅ ពន្លក​និង សៅ សុធា ធ្វើការ​ជួសជុល​ផ្លូវលំ​ដែល​ខូចខាត​ដោយសារ​រថយន្ត​ដឹក​ដី​របស់ក្រុមហ៊ុន​ទាំងពីរ​នេះ​ឡើ​វិញ​។​

    ពួកគាត់​បន្តថា  សុំឱ្យ​ក្រុមហ៊ុន​ដឹក​ដី​ទាំងពីរ​នេះ បញ្ឈប់​ជាបន្ទាន់​ការធ្វើ​អា​ជីក​ម្ម​ដឹក​ដី ខ្សាច់ ស្ថិតនៅ​ភូមិ​ឆ្មា​ពួន នឹង​ភូមិ​ស្រុក​ធំ ឃុំ​ជើង​កើប ពិសេសសូមឱ្យ​ក្រុមហ៊ុន​គោរព​ទៅ​តាម​ការជូនដំណឹងរ​បស់​អភិបាល នៃ​គណ​អភិបាលខេត្ត​កណ្ដាល​លេខ ១១២.​សជណ​ចុះ​ថ្ងៃទី​២៥.០២.២០១៦ ស្ដីពីការបញ្ឈប់​សកម្មភាព​អាជីវកម្ម​ជីកដី​នៅ​ភូមិ​ឆ្មា​ពួន និង​ភូមិ​ស្រុក​ធំ​ឃុំ​ជើង​កើប។​

    រហូតមកទល់​ល្ងាច​ថ្ងៃ​ដដែល​សកម្មភាព​ដឹក​ដីខ្សាច់​តែ​បន្ត​​​ ​ដោយ​ពុំទាន់​មាន​ដំណោះស្រាយ​នៅឡើយ ហើយ​ប្រជាពលរដ្ឋ​នឹង​បន្ត​ការតវ៉ា​លុះដល់​មាន​ដំណោះស្រាយ​ទើប​  ឈប់ ៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់