ក្រុមនិស្សិតអាហ្វ្រិកខាងត្បូងផលិតដុំឥដ្ឋចេញពីទឹកនោម

ទឹកនោមមនុស្សត្រូវបានគេប្រើដើម្បីផលិតដុំឥដ្ឋដោយនិស្សិតសាកលវិទ្យាល័យមួយក្នុងប្រទេសអាហ្រ្វិកខាងត្បូង។ 

ពួកគេបានប្រើទឹកនោមរួមបញ្ចូលជាមួយនឹងខ្សាច់ និងបាក់តេរី ពេលផ្សំចូលគ្នា ដែលអនុញ្ញាតឱ្យឥដ្ឋអាចរក្សាសីតុណ្ហភាពក្នុងបន្ទប់បាន។

Dyllon Randall អ្នកគ្រប់គ្រងនៅសាកលវិទ្យាល័យ Cape Town បានប្រាប់ទៅវេបសាយ BBC ថា "វាដូចគ្នានឹងផ្កាថ្មដែលត្រូវបានផលិតនៅសមុទ្រ"។

ដុំឥដ្ឋជាធម្មតាត្រូវការដុតក្នុងឡមានសីតុណ្ហភាពក្ដៅបំផុត ហើយវាផលិតកាបូនឌីអុកស៊ីតច្រើនខ្លាំងណាស់។

និស្សិតផ្នែកវិស្វកម្មនៅសាកលវិទ្យាល័យ Cape Town (UCT) ប្រមូលផលទឹកនោមពីបង្គន់បុរស។

ក្រោយពីបានបង្កើតជីរដ៏រឹងមាំរួចហើយ វត្ថុរាវដែលនៅសល់ត្រូវបានប្រើក្នុងដំណើរការជីវសាស្រ្តដើម្បី "ដាំដុះ" នូវអ្វីដែលសាកលវិទ្យាល័យហៅថា "ឥដ្ឋជីវសាស្ដ្រ"។

ដំណើរការក្នុងការធ្វើឥដ្ឋនោះត្រូវបានគេហៅថា ការបំបែក Microbial Carbonate។

បាក់តេរីផលិតអង់ហ្ស៊ីមមួយ ដែលបំបែកអ៊ុយរ៉េក្នុងទឹកនោម បង្កើតបានជាកាល់ស្យូមកាបូណាត ដែលបន្ទាប់មកត្រូវបានរួមបញ្ចូលជាមួយនឹងដីខ្សាច់ក្លាយជាដុំថ្មរឹង ឬជាឥដ្ឋមានពណ៌ប្រផេះ។

* មនុស្សជាមធ្យមផលិតទឹកនោមពី ២០០ ទៅ ៣០០ មិល្លីលីត្រ។
* ឥដ្ឋមួយដុំ ជាមធ្យមត្រូវការទឹកនោមពី ២៥ ទៅ ៣០ លីត្រដើម្បីបណ្ដុះ។ នេះអាចស្ដាប់មើលទៅច្រើនលើសលុប ប៉ុន្ដែភាគច្រើននៃទឹកនោមនេះ គឺអាចប្រើផលិតជីរប្រហែល ១ គីឡូក្រាម។
* ដូច្នេះដើម្បីផលិតឥដ្ឋធ្វើពីទឹកនោមមួយដុំ អ្នកត្រូវការចូលបន្ទប់ទឹក ១០០ ដងឯណោះ៕

adverise with khmeread

អ្នកនឹងចូលចិត្ត