adverise with khmeread Dw sumatra earthquake 160302crop

រញ្ជួយ​ដី​កម្រិត ៧,៨ រិ​ច្ឆ​ទ័​រ​វាយប្រហារ​នៅ​សមុទ្រ​ក្បែរ​ឥណ្ឌូនេស៊ី​, អាជ្ញាធរ​ជន្លៀស​ប្រជាជន​ទាំងយប់​ព្រោះ​បារម្ភ​ស៊ូ​ណា​ម៉ិ​យប់​នេះ​

​    ​រញ្ជួយ​ផែនដី​ក្នុង​កម្រិត ៧,៨ រិ​ច្ឆ​ទ័​របា​ន​វាយប្រហារ​ឆ្នេរសមុទ្រ​ភាគ​ខាងលិច​ប្រទេស​ឥណ្ឌូនេស៊ី​នៅ​ថ្ងៃ​ពុធ ទី​២ មីនា​នេះ នេះ​បើតាម​របាយការណ៍​រប​ស់​ទីភ្នាក់ងារ​ស្ទង់​ភូមិសាស្ត្រ​អាមេរិក (USGS)​។​

​    ​ក្រុម USGS បាន​និយាយថា រញ្ជួយ​ផែនដី​នេះ​បាន​វាយប្រហារ​នៅ​ម៉ោង ១៩​និង​៤៩​នាទី ម៉ោង​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី ។ ទី​ភា្ន​ក់​ងារ USGS បាន​និយាយទៀតថា ចំណុច​រញ្ជួយ​គឺ​នៅ​ស្ថិត​ចម្ងាយ ៨០៥ គីឡូម៉ែត្រ​ពី​ភាគ​និរតី​នៃ​ទីក្រុង Padang និង​មាន​ជម្រៅ​រញ្ជួយ​២៤​គីឡូម៉ែត្រ​។​

​    ​មន្ត្រី​ឥណ្ឌូនេស៊ី​បានប្រកាស​សញ្ញា​អាសន្ន​នៃ​រលក​យក្ស​ស៊ូ​ណា​ម៉ិ​នៅ​តំបន់​ភាគ​ខាងលិច​និង​ខាងជើង​កោះ​ស៊ូ​ម៉ា​ត្រា និង ខេត្ត​អា​ឆេ​។​

​    ​អូស្ត្រាលី​ក៏បាន​ចេញ​ការព្រមាន​អំពី​រលក​យក្ស​ស៊ូ​ណា​ម៉ិ​សម្រាប់​កោះ Cocos និង​កោះ Christmas ក្នុង​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ច​ផងដែរ​។​

​    ​អ្នកស្រុក​នៅ​ជិត​ទីក្រុង Padang បាន​ប្រាប់​ទៅកាន់ BBC ថា ពួកគេ​មាន​អារម្មណ៍​ដឹង​រំ​ញ័រ​ផែនដី​ចំនួន​ពីរ​នៅ​រង្វង់​ពីរ​នាទី​ដាច់ដោយឡែក​ពីគ្នា​។​

​    ​របាយការណ៍ AFP រាយការណ៍​ថា​រញ្ជួយ​ដី​នេះ​មានរ​ញ័រ​ខ្លាំង​ប៉ុន្មាន​វិនាទី​នៅ​ទីក្រុង Padang  ហើយ​ប្រជាជន​នាំគ្នា​រត់​ចេញពី​ផ្ទះសម្បែង​អស់ហើយ​ដើម្បី​ទៅកាន់​ទី​ខ្ពស់ៗ​៕

adverise with khmeread
ប្រភព៖ BBC

មតិយោបល់