រូបភាព ១៩ សន្លឹកដ៏អស្ចារ្យបង្ហាញពីរបៀបដែលស្ថាបត្យករសម័យមុនធ្វើការ មុនពេលមានកម្មវិធីគូរប្លង់ AutoCAD

បុព្វហេតុផ្នែកបច្ចេកវិជ្ជាបានបណ្តាលឱ្យមានការងារមួយចំនួនលែងមានតទៅទៀត ប៉ុន្តែនៅក្នុងករណីរបស់អ្នកបច្ចេកទេសខាងរៀបចំប្លង់ព្រាង បច្ចេកវិជ្ជាគ្រាន់តែធ្វើឱ្យតុរបស់ពួកគេតូចជាងមុន និង មានសណ្ដាប់ធ្នាប់ជាងមុនប៉ុណ្ណោះ។

កម្មវិធី AutoCAD ត្រូវបានដាក់ឱ្យប្រើនៅឆ្នាំ ១៩៨២ និងរហូតដល់ឆ្នាំ ១៩៩៤ មានមជ្ឈមណ្ឌលបណ្តុះបណ្តាលចំនួន ៧៥០ កន្លែង បានប្រើវានៅទូទាំងពិភពលោក។ ពីមុនគំនូរព្រាងត្រូវការខ្មៅដៃ ជ័រលុប ម៉ែត្រអក្សរ T និងពេលវេលាច្រើន។ ហើយរូបថតខាងក្រោមពិតជាបង្ហាញឱ្យឃើញច្បាស់ថា មុនបច្ចេកវិជ្ជារីកចម្រើនទៅមុខ ថាតើគេគូរប្លង់សំណង់អគារដោយរបៀបណា។ សម្លឹងមើលពួកវា អ្នកស្ទើរតែអាចឮសូរក្រញ៉ាំក្រដាស។

សព្វថ្ងៃ ស្ថាបត្យករ និងអ្នកបច្ចេកទេសចេញប្លង់ព្រាងដទៃទៀត កំពុងចុច Mouse និងក្តារចុចរបស់ពួកគេ ដោយមិនពិបាកដូចសម័យមុនឡើយ។ ហើយខាងក្រោមនេះ គឺជាទិដ្ឋភាពនៃពួកស្ថាបត្យករ និងពួកអ្នកបច្ចេកទេសកំពុងធ្វើការ នៅពេលមិនទាន់មានកម្មវិធីដូចជា AutoCAD ប្រើប្រាស់៕

 

adverise with khmeread