adverise with khmeread F88e2411 37dd 4bc9 b05b f313db5fe976

កម្ពុជា​និង​ចិន​អនុវត្តតាម​ដីកា​តុលាការ​ចិន​បង្ក្រាប​ជនជាតិ​ចិន​ពីបទ​ឆបោក​តាម​អ៊ិន​ធឺ​ណិ​ត ៣៨ ​នាក់​

    បន្ទាយមានជ័យ ៖ ប៉ូ​លិ​សនាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង ក្រសួងមហាផ្ទៃ​សហការ​ជាមួយ​ប៉ូលិសអន្តោប្រវេសន៍​ប្រចាំ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​,​កម្លាំង​ប៉ូលិស​ខេត្តបន្ទាយមានជ័យ​រួម​និង​សមត្ថកិច្ច​ប្រទេស​ចិន​បានចេញ ប្រតិបត្តិ​ការអនុវត្ត​តាម​ដីកាចាប់ខ្លួន​របស់​តុលាការ​ប្រទេស​ចិន​បាន​ចុះ​ធ្វើ​ឆែកឆេរ​និង​ត្រួតពិនិត្យ​នៅក្នុង​កាស៊ី​ណូ​ក្រុង​ប៉ោយប៉ែត​រហូតដល់​ចំនួន​៣​កន្លែង ហើយ​រកឃើញ​និង​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជន​ជាតិចិន​ចំនួន​៣៨​នាក់  ​(​ស្រី​៣​នាក់​)​។​

     ប្រតិបត្តិការ​បានធ្វើ​ឡើង​រយៈ ពេល​ពេញ មួយថ្ងៃ​នៅ​ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​២០១៦ ដឹកនាំ​ដោយ​លោក សុក កែវ​បណ្ឌិត ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ និង​លោក​វរសេនីយ៍​ឯកសិទ្ធិ ឡោះ ស្នងការរង​និង​ជា​ប្រធានការិយាល័យ​កណ្តាល​យុត្តិធម៌ នៃ​ស្នងការដ្ឋាន​ប៉ូលិស​ខេត្តបន្ទាយមានជ័យ​។​

    ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​ប្រាប់​ឱ្យដឹងថា  ការចុះ​អនុវត្តតាម​ដីកា​តុលាការ​ចិន​ជាប់​ពាក់ព័ន្ធ​បទល្មើស​ឆបោក​និង​គំរាម​ជំរិត​ទារប្រាក់​នៅក្នុង​ប្រទេស​ចិន​តាម​អ៊ិន​ធឺ​ណិ​ត​ដែល​យក​ទីតាំង​កាស៊ីណូ​នៅ​ក្រុង​ប៉ោយប៉ែត ធ្វើជា​កន្លែង​ប្រព្រឹត្ត​បទល្មើស​។ ដីកា​របស់​តុលាការ​ចិន​គឺ​ឱ្យ​ចាប់ខ្លួន​ជនសង្ស័យ​ជនជាតិ​ចិន​សរុប​ចំនួន​៣៨​នាក់​។​

     ប្រភព​បន្តថា ជនសង្ស័យ​ជា​ជនជាតិ​ចិន​ទាំង​នោះបាន មក​ស្នាក់នៅ​ក្រុង​ប៉ោយប៉ែត​អ្នកខ្លះ​ចាប់តាំងពី​៦​ថ្ងៃ​ឡើងទៅ​រួចមកហើយ​។ ជនសង្ស័យ​ត្រូវបាន​ចាប់បញ្ជូន​មកកាន់​អធិការដ្ឋាន​ប៉ូលិស​ក្រុង​ប៉ោយប៉ែត​ហើយ​ពួកគេ​ទាំងនោះ​គ្រោង​ចាប់បញ្ជូន​ទៅកាន់​ក្រសួង មហាផ្ទៃ​និង​បន្ត​បញ្ជូន​ទៅកាន់​ប្រទេស​ចិន​វិញ​៕​

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់