Samsung Galaxy A7 2018 មានវត្តមានក្នុងប្រទេសកម្ពុជាហើយ!

ភ្នំពេញ ថ្ងៃទី២៧ ខែ តុលា ឆ្នាំ២០១៨៖ បន្ទាប់ពី ការកុម្មង់ទុកមុន ត្រូវបានបញ្ចប់កាលពីថ្ងៃទី25 ​និងទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់អតិថិទូទាំងប្រទេសកម្ពុជាឥឡូវនេះកំពូលស្មាតហ្វូនដ៏ទាក់ទាញ Samsung Galaxy A7 បានបង្ហាញវត្តមានជាផ្លូវការហើយក្នុងទីផ្សារកម្ពុជាដែលលោកអ្នកអាចរកជាវបានក្នុងតម្លៃត្រឹមតែ$345ប៉ុណ្ណោះជាមួយជម្រើស3 ពណ៌ដ៏ទាន់សម័យ​គឺពណ៌ខ្មៅ​ ពណ៌មាស​ និងពណ៌ខៀវ ។​

លោក Seungho Choi អគ្គនាយកគ្រប់គ្រងសាខាក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិចប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា “Galaxy A7 គឺរចនាឡើងសម្រាប់ទាក់ទាញអតិថិជន ដែលចង់បានស្មាតហ្វូនថ្នាក់កណ្តាលដ៏មានអនុភាពខ្លាំងក្លា ជាមួយតម្លៃដ៏សមរម្យបំផុត។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុន Samsung បានប្តេជ្ញាចិត្តក្នុងការផ្តល់ជូននូវរបកគំហើញដ៏អស្ចារ្យបំផុតសម្រាប់អ្នកប្រើប្រាស់ទាំងអស់ដែលប្រើប្រាស់ស្មាតហ្វូន Galaxy នោះមិនថាពួកគេស្ថិតនៅក្នុងកន្លែងណានោះទេនៅក្នុងពិភពលោកនេះ”។ លោកបានបន្តទៀតថា “Galaxy A7 ពិតជាឧបករណ៍ដ៏មានថាមពលខ្លាំងក្លា ដែលបង្កើតឡើងសម្រាប់ផ្តល់នូវភាពងាយស្រួលក្នុងការប្រើប្រាស់ប្រចាំថ្ងៃ។ ម្យ៉ាងវិញទៀត Galaxy A7 ស៊េរី 2018 បានត្រៀមខ្លួនជាស្រេចក្នុងការវាយយកទីផ្សារនៅក្នុងប្រទេសកម្ពុជាសម្រាប់ស្មាតហ្វូនថ្នាក់កណ្តាល។ ដោយសាររចនាបថថ្មី ស្របតាមស័យកាលទំនើប កាលីប ទាន់ស័យ តម្រូវចិត្តអ្នកប្រើប្រាស់គ្មានទាស់”។

ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៏បំផុតសម្រាប់ Galaxy A7ស៊េរី 2018 នោះគឺអនុភាពនៃកាមេរ៉ាទាំង ៣គ្រាប់ខាងក្រោយ មានរាងបញ្ឃរ តំរៀបជាជួរ ធ្វើឲ្យមានភាពទាក់ទាញខ្លាំង និងមានភ្លើង Flash LED ស្ថិតនៅផ្នែកខាងក្រោម។ កាមេរ៉ាទាំង 3 គ្រាប់នេះ គឺមានមួយគ្រាប់ទំហំ 24MP f/1.7 ឯគ្រាប់កាមេរ៉ាទី 2 មានទំហំ 8MP f/2.4 ជាលេនប្រភេទ Ultra-Wide អាចថតប្លង់ទូលាយបាន 120 ដឺក្រេ និងមួយគ្រាប់ចុងក្រោយ មានទំហំ 5​MP f/2.2 ជាសេនស័រសម្រាប់ ថតរូបបែបព្រាល (Bokeh)។ សម្រាប់កាមេរ៉ាខាងមុខ មានទំហំ 24MP f/2.0 ដែលអាចធ្វើអោយការថត Selfie បានច្បាស់ប្រសើរ។ Galaxy A7​ បំពាក់នូវ RAMទំហំ 4GB មេម៉ូរីទំហំ 64GB និងអាចបន្ថែមម៉េម៉ូរីកាត micro SD រហូតដល់ 256GB។ វាទូរស័ព្ទដៃ ស៊ីម2  និងអាចប្រើប្រាស់ គណនីបាន 2 (Dual Accounts) លើកម្មវិធី Facebook, Line, Viber, Telegram WeChat និង WhatsApp ជាដើម។ ល្បឿនដំណើរការដោយ Octa- Core 2.2 GHz ដែលធ្វើឲ្យទូរស័ព្ទដំណើរការបានលឿន ទោះបើកកម្មវិធីច្រើនក៏ដោយ​ និងមានកម្លាំងថ្មរហូតដល់ 3,300mAh អស់កង្វល់នឹងបញ្ហាឆាប់អស់ថ្មទៀតហើយ។ អស្ចារ្យណាស់ លោកអ្នកអាចស្កេនផ្ទៃមុខ (Face Recognition) និងស្កេនក្រយ៉ៅម្រាមដៃ (Fingerprint)នៅពីចំហៀង។​កាន់តែពិសេស ជាមួយបទពិសោធន៍សំលេង Dolby Atmos នៅពេលប្រើប្រាស់ជាមួយកាសត្រជៀក។

 

សម្រាប់ព័ត៌មានបន្ថែមសូមអញ្ចើញមកកាន់សាខានិងដេប៉ូចែកចាយរបស់ក្រុមហ៊ុនសាមសុងណាមួយដែលនៅជិតលោកអ្នកបំផុតឬអាចទំនាក់ទំនងមកកាន់លេខ1800 20 3232 ។

 

 

adverise with khmeread
PR