adverise with khmeread Aa27e736 6e40 427a a6a1 60b5ea049bc2

បុរស​ជនជាតិ​រុស្ស៊ី​ម្នាក់​ស្នាក់នៅ​ខុសច្បាប់​ត្រូ​វ​ប៉ូលិស​ក្រុងព្រះសីហនុ​ឃាត់ខ្លួន​

   ព្រះសីហនុ ៖ បុរស​ជនជាតិ​រុស្ស៊ី​ម្នាក់​ស្នាក់នៅ​ខុសច្បាប់​ត្រូវ​ប៉ូលិស​ក្រុងព្រះសីហនុ​ឃាត់ខ្លួន​នៅវេលា​ព្រឹក​ថ្ងៃទី​២.​មិនា ឆ្នាំ​២០១៦​នៅ​សង្កាត់លេខ​៣ ក្រុងព្រះសីហនុ​។​

    ប៉ូលិស​និ​យា​ថា ប៉ូ​លិ​ស​ក្រុង​សហការ​និង​កម្លាំង​ជំនាញ​ប៉ូលិស​ព្រហ្មទណ្ឌ​ខេត្ត បានធ្វើការ​ឃាត់ខ្លួន​ជនជាតិ​រុស្សី​ម្នាក់​ឈ្មោះ ​Alexander Sherbakov ភេទ​ប្រុស អាយុ​៣៤ ឆ្នាំ​ដោយ​ពាក់​ពន្ធ​គ្មាន​លិខិតឆ្លងដែន និង​លិខិតស្នាម​ផ្សេងៗ​ជាប់​ខ្លួន​។​

     តាម​ការសាកសួរ​ជនបរទេស​រូបនេះ ចូលមក​កម្ពុជា តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត និង​បាន​បាត់​លិខិតឆ្លងដែន​ជា​យូរ​មក​ហើ​យប្រហែលជា​ចុងឆ្នាំ​២០១៥​និង​បានមក​ស្នាក់​នៅក្នុង​ក្រុងព្រះសីហនុ តាម​ទីសាធារណៈ តាម​ឆ្នេរសមុទ្រ​...​។​

    ជនបរទេស​រូបនោះ​បាន​ទទួលស្គាល់ថា ខ្លួន​ពិតជា​ស្នាក់នៅ​ដោយ​ខុសច្បាប់​ប្រាកដ​មែន​គឺ​គ្មាន​លិខិតឆ្លងដែន។​

    បច្ចុប្បន្ន​ជនបរទេស​ខាង​លើ ត្រូវបាន​បញ្ជូន​ខ្លួន​ទៅកាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើ​ម្បី​បន្ត​តាម​នីតិវិធី​ច្បាប់​កម្ពុជា​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់