ប្តីប្រពន្ធគម្រប់ខួបរួមរស់ជាមួយគ្នា ៥០ ឆ្នាំ កូនទាំង៣ដ៏ជោគជ័យក្នុងជីវិតចូលរួមទាំងអស់គ្នាដោយសុទ្ធតែភ្លេចយកកាដូមកតាមខ្លួនដូចគ្នា...ឪពុកស៊កមួយម៉ាត់ចុងក្រោយអស់ទាស់

សំណើច៖ កូនទីមួយជាវេជ្ជបណ្ឌិតវះកាត់ ឆ្លើយទាំងដង្ហក់ថា "រីករាយខួបគម្រប់ ៥០ ប៉ានិងម៉ាក់។ កូនសុំទោសដែលមកយឺត។ កូនជាប់រវល់ការងារនៅមន្ទីរពេទ្យជាមួយអ្នកជំងឺ។ ប៉ាម៉ាក់ដឹងហើយវាពិតជារវល់ណាស់ការងារនៅពេទ្យ ដូច្នេះកូនពុំមានពេលទិញកាដូជូនប៉ាម៉ាក់ទេ"។

ឪពុកតបថា "មិនអីទេ។ អ្វីដែលសំខាន់គឺយើងបានជួបជុំគ្នាថ្ងៃនេះ"។ 

កូនទី២ ជាមេធាវី បានមកដល់ហើយប្រកាសថា "ប៉ាម៉ាក់មើលទៅអស្ចារ្យខ្លាំងណាស់។ ខ្ញុំទើបតែហោះពីញូវយ៉ក ដូច្នេះកូនគ្មានពេលទិញកាដូជូនប៉ាម៉ាក់ទេ សុំទោសផង"។ 

ឪពុកតបថា "មិនអីទេ។ យើងគ្រប់គ្នារីករាយដែលកូនអាចចូលរួម"។ 

បន្ទាប់មកកូនស្រី ដែលជានាយកប្រតិបត្តិទីផ្សារបានមកដល់រួចនិយាយថា "សួស្តីប៉ាម៉ាក់! អបអរខួបគម្រប់ ៥០! កូនសុំទោសផងដែលមកយឺត ព្រោះប្រធានក្រុមហ៊ុនបានបញ្ជូនកូនទៅក្រៅក្រុង ដូច្នេះកូនគ្មានពេលទិញកាដូជូនទេ"។ 

បន្ទាប់ពីគ្រួសារនេះញ៉ាំនំរួច ឪពុកនិយាយថា "មានរឿងមួយដែលប៉ានិងម៉ាក់ឯងចង់ប្រាប់ពួកឯងទាំងអស់គ្នាឱ្យដឹងជាយូរមកហើយ។ កូនៗឃើញហើយ ប៉ានិងម៉ាក់ក្រីក្រណាស់។ ទោះបីក្រប៉ុនហ្នឹងក្តី ក៏ប៉ានិងម៉ាក់ឯងអាចមានលទ្ធភាពបញ្ជូនពួកឯងទៅរៀននៅសាកលវិទ្យាល័យ។ ជាច្រើនឆ្នាំកន្លងមកនេះ ប៉ានិងម៉ាក់ឯងស្រឡាញ់គ្នាខ្លាំងណាស់ ប៉ុន្តែពួកយើងរវល់រកលុយចិញ្ចឹមពួកឯងពេក មិនមានពេលទំនេរដើម្បីរៀបការទេ"។ 

កូនៗទាំងបីចំហមាត់ រួចតបថា "ចឹងប៉ាចង់បានន័យថាពួកយើងជាកូនឥតខាន់ស្លា មែនទេ?"។ 

ឪពុកតបមួយម៉ាត់ចុងក្រោយថា "ពិតណាស់ ថែមទាំងថោកទាបខ្លាំងទៀតផង"៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត