ភ្នំពេញ ៖ បុរសម្នាក់ក្នងចំណោមបក្ខពួក២នាក់ត្រូវបានប៉ូលិសប៉ុស្តិ៍ព្រែកប្រាឃាត់ខ្លួនក្នុងករណីឆក់ទូរស័ព្ទដៃកាលពីវេលាម៉ោង៦កន្លះយប់ថ្ងៃទី២មីនាឆ្នាំ២០១៦នៅចំណុចមុខ វត្តព្រែកប្រា ផ្លូវ៣៦៩ ភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។
ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ ផូ សុផាន់ណារ៉ា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងឈើ ស្នាក់នៅ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ចំណែកជនសង្ស័យបានម្នាក់ឈ្មោះ ស ចាន់ធារ: ហៅ ទុំ ភេទ ប្រុស អាយុ ២៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១៧៩ផ្លូវលំ ភូមិតាងៅ សង្កាតិនិរោធ ខណ្ឌច្បារអំពៅ។
ប៉ូលិសបន្តថា មុនពេលកើតហេតុ ជនរងគ្រោះ និងមិត្តភក្តិជិះម៉ូតូមួយគ្រឿងម៉ាក ជ្រុង Cub 70 ពណ៌ ទឹកសមុទ្រ ចេញពីធ្វើការត្រឡប់ទៅផ្ទះនៅក្រុងតាខ្មៅ ។ ពេលមកដល់ចំណុចកើតហេតុជនរងគ្រោះបានលើកទូរស័ព្ទមួយគ្រឿង ម៉ាក Camfone6S ពណ៍ស ប្រើស៊ីមលេខ 096 6122 763 និយាយ ។
ស្រាប់តែមានជនសង្ស័យ២នាក់ គឺឈ្មោះ ស ចាន់ធារៈ និងបក្ខពួកឈ្មោះ ឆាលី ជិះម៉ូតូមួយគ្រឿង ម៉ាក ហុងដាសេ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CM-5171មកពីក្រោយ អែបខាងស្តាំ រួចជន សង្ស័យឈ្មោះស ចាន់ធារ:អង្គុយក្រោយឆក់ ទូរស័ព្ទពីជនរងគ្រោះបានសម្រេច ក៏ប៉ះម៉ូតូជាមួយជនរងគ្រោះ បណ្តាលឱ្យដួលទាំងអស់គ្នា ។
ស្របពេលនោះក៏ មានសមត្ថកិច្ចល្បាតក្បែរនោះជួយអន្តរាគមន៍ឃាត់ខ្លួន បានជនសង្ស័យម្នាក់ឈ្មោះ ស ចាន់ធារៈ ដកហូតបានម៉ូតូរបស់ជនសង្ស័យជិះធ្វើសកម្មភាពម៉ាកខាងលើ និងទូរស័ព្ទដៃជនរងគ្រោះបញ្ជូនមកទីស្នាក់ការប៉ុស្តិ៍ព្រែកប្រា ធ្វើការសាកសួរបន្ត ។ ចំណែកជនសង្ស័យម្នាក់ទៀតឈ្មោះ ឆាលី បានរត់គេចខ្លួនបាត់។
បច្ចុប្បន្ន ជនសង្ស័យឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋានប៉ូលិសខណ្ឌច្បារអំពៅ៕
