8b4482d2 efaa 4c87 a656 b8dd843576a7   copy

ឃាត់​ស្ត្រី​ម្នាក់​ជាមួយ​ថ្នាំញៀន​១៣​កញ្ចប់​

     ព្រះសីហនុ ៖ ស្ត្រី​ម្នាក់​ត្រូវបាន​ប៉ូលិស​ក្រុងព្រះសីហនុ​ឃាត់ខ្លួន​នៅវេលា​ម៉ោង​៩​កន្លះ​យប់​ថ្ងៃទី 02 មិនា ឆ្នាំ​២០១៦​ពាក់ព័ន្ធ​បទល្មើស​លក់ ចែកចាយ​គ្រឿងញៀន​នៅ​ចំណុច​សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ ដកហូត​ម៉ា​ទឹកកក​១៣​កញ្ចប់​។​

     ប៉ូលិស​និយាយថា ជនសង្ស័យ ឈ្មោះ​ព្រហ្ម ញា​ញ់ ភេទ​ស្រី អាយុ ៤៣​ឆ្នាំ ទីលំនៅ​ក្រុម​២៨​ភូមិ​១​សង្កាត់​៤ ក្រុង​-​ខេត្ត ព្រះសីហនុ​។​

     វត្ថុតាង​ចាប់យក​មាន​៖ ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន​ចំនួន ១៣​កញ្ចប់​តូច ទម្ងន់​២,២៤​ក្រាម​។​

    ប៉ូលិស​បន្តថា ឈ្មោះ​ព្រហ្ម ញ៉ា​ញ់ ជា​បង​របស់ អា រឹទ្ធ និង អា រ៉ា​ន់ អា​រឹទ្ធ​ត្រូវ​ប៉ូលិស​ចាប់បាន​ហើយ នៅសល់​អា​រ៉ា​ន់ មាន​ដីកាចាប់ខ្លួន​កំពង់​គេចខ្លួន​នៅឡើយ​។​

    តាម​សំដី​ជ​នស​ង្ស​យ័​ប្រាប់ថា មួយ​ពូជ​លក់​ថ្នាំញៀន​ទាំងអស់​ដោយ​អា​រ៉ា​ន់​ជា​អ្នក​យកមក​ទម្លាក់​ឱ្យ​លក់​។​

    បច្ចុប្បន្នកំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ចាត់ការ​តាម​នីតិវិធី​៕


 

អ្នកនឹងចូលចិត្ត

មតិយោបល់