អ្នកចាទីយំរហូតដល់ម៉ោង១ទៀបភ្លឺបន្ទាប់ពីឃើញផ្ទាល់ភ្នែកនូវហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្ររបស់មហាសេដ្ឋីជនជាតិថៃម្ចាស់ក្លឹប Leicester

អ្នកចាំទី Kasper Schmeichel របស់ក្លឹប Leicester ភ័ន្តភាំងនិងតក់ស្លុតយ៉ាងខ្លាំង ហើយយំនៅខាងក្នុងកីឡាដ្ឋាន King Power រហូតដល់ម៉ោង ១ ព្រឹកទៀបភ្លឺថ្ងៃអាទិត្យ ខណៈដែលគាត់ព្យាយាមទប់ចិត្តសោកសៅចំពោះហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្ររបស់ម្ចាស់ក្លឹប ដែលធ្លាក់នៅកន្លែងចតឡានក្បែរកីឡដ្ឋាន។

អ្នកចាំទីជម្រើសទី១រូបនេះ ត្រូវបានគេនិយាយថាចេញមកក្រៅកីឡដ្ឋានមុនគេដើម្បីមើលថាមានអ្វីកើតឡើង បន្ទាប់ពីសេវាកម្មសង្គ្រោះបន្ទាន់បានទៅដល់ចំណតឡានដើម្បីពន្លត់ភ្លើងដែលបានឆាបឆេះ បន្ទាប់ពីឧទ្ធម្ភាគចក្រធ្លាក់ដល់ដី។

ឧទ្ធម្ភាគចក្រនេះគឺជាកម្មសិទ្ធិរបស់ម្ចាស់ក្លឹបជនជាតិថៃ លោក Vichai Srivaddhanaprabha ហើយវាបានផ្ទុះឆេះភ្លាមៗក្រោយពីបានហោះចេញពីទីលាន បន្ទាប់ពីការប្រកួតស្មើ ១ ទល់ ១ ជាមួយ West Ham ។

គេមិនទាន់ដឹងថាម្ចាស់ក្លឹបរូបនេះបានស្ថិតនៅលើឧទ្ធម្ភាគចក្រនេះឬអត់នោះទេ ប៉ុន្តែគេអាចស្តាប់ឮពួកពិធីកររបស់ទូរទស្សន៍ BT Sport និយាយនៅក្រោយចប់ការប្រកួតថា ម្ចាស់ក្លឹបកំពុងចាកចេញតាមឧទ្ធម្ភាគចក្រ អ៊ីចឹងហើយបានលាន់សំឡេងថ្លង់ណាស់ ខណៈកំពុងធ្វើអត្ថាធិប្បាយ។ 

ហើយក្រោយកើតហេតុដ៏រន្ធត់នេះ គេក៏ឃើញអ្នកគាំទ្រមួយចំនួនដោយខ្លះយំផងនោះ យកបាច់ផ្កាមកដាក់នៅកីឡដ្ឋានទាំងយប់៕

 

adverise with khmeread
tiger
Loading ad ...