adverise with khmeread 160212125534 iphone date bug 780x439

​មានរឿង​អ្វី​កើតឡើង​ប្រសិនបើ​អ្នកកំណត់​ថ្ងៃ​១​ខែមករា​ឆ្នាំ​១៩៧០​នៅលើ iPhone?

    ​មាន​ដឹង​អត់ថា​ទូរស័ព្ទ iPhone របស់​អ្នក​មិន​ចូលចិត្ត​ថ្ងៃ​១ ខែមករា ឆ្នាំ​១៩៧០ នោះទេ​។​

​    ​យើង​មិនទាន់​ច្បាស់​នៅឡើយ ថា​តើ​ហេតុអ្វី​បានជា​ពេល​យើង​កំណត់​ថ្ងៃខែ​ឆ្នាំ​ខាងលើ​ធ្វើ​ឲ្យ​ទូរស័ព្ទ​មិន​ដំណើរការ​មានន័យថា​ខូច​តែម្ដង​។​

​    ​ថ្ងៃ​១ ខែមករា ឆ្នាំ​១៩៧០ គឺជា​កា​បរិច្ឆេទ ដែល​អ្នក​អាច​កំណត់​វា​នៅលើ iPhone ប៉ុន្ដែ​សូមកុំ​ព្យាយាម​ធ្វើតាម​ព្រោះ​វា​អាច​នឹង​ធ្វើឱ្យ​ទូរស័ព្ទ​របស់​អ្នក​ខូច​ខាន​ប្រើ​។​

​    ​មូល​ហេតុដែល​ការកំណត់​កា​បរិច្ឆេទ​ខាងលើនេះ​មិនបាន គឺ​មកពី iPhone ប្រើ​នូវ Unix Time ធ្វើជា​គោល​របស់​វា​។ បើសិនជា​អ្នកកំណត់​កាលបរិច្ឆេទ​មួយ​នេះ វា​នឹង​គិតថា​អ្វីៗ​ទាំងអស់​គឺ​សូន្យ ដូច្នេះ​នឹង​បណ្ដាលឱ្យ​ទូរស័ព្ទ​ខុស​ប្រក្រតី​គាំង​ខូច​តែម្ដង​។ ប្រសិនបើ​លោកអ្នក​មិន​ជឿ​ទេ សូម​សាកល្បង​ល៎​មើល​!៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់