Sergio Ramo: យើងនឹងប្តូរផ្តាច់ជាមួយអ្នកចាត់ការបច្ចុប្បន្ន

          ​ប្រធាន​ក្រុម Real Madrid កីឡាករ Sergio Ramos មិនបាន​គេចមុខ​ពី​ក្រុម​អ្នក​កាសែត​នោះទេ បន្ទាប់ពី​ក្រុម​របស់ខ្លួនក្រោមការដឹកនាំរបស់​លោក Julen Loptegui ត្រូវ​ក្រុម Barcelona លត់ ​៥-១ កាលពីយប់ថ្ងៃអាទិត្យ។

          លទ្ធផល​នេះ​បាន​ធ្វើ​ឲ្យ​ប្រធាន​ក្លឹប​ Real Madrid លោក Florentino Perez អង្គុយ​មិន​នឹង ស្របពេលមាន​ការ​លើក​ឡើង​ថា លោក Antonio Conte ស្ថិតក្នុង​ដំណើរ​ត្រឡប់​មក​ទីក្រុងឡុងដ៍​វិញ បន្ទាប់ពី​សម្រាកលំហែនៅ​ប្រទេស​អេហ្ស៊ិប។

          លោក Conte ធ្លាប់ជា​បេក្ខភាព​ដែលត្រូវ​ជំនួស​លោក Zinedine Zidane កាលពីរដូវក្តៅ​ ប៉ុន្តែ​បាន​បដិសេធ​ការងារ​នេះ​ ដោយ​ចង់យក​ពេល​សម្រាក​មួយរយៈ។ ដោយ​មិន​ទាន់មាន​ការប្រកាសជាផ្លូវ​ការ​នៅឡើយ​ ប៉ុន្តែកីឡាករ Ramos ព្រលយ​ពាក្យ​ថា ការដឹកនាំ​របស់​លោក Lopetequi កាន់តែខិតទៅរកទីបញ្ចប់ហើយ​។

          Ramos​ បានប្រាប់​អ្នក​កាសែត​ថា “​ខ្ញុំតែ​ងតែនិយាយបែបនេះថា ការ​សម្រេចចិត្ត​មិន​ស្ថិតក្នុង​ដៃរបស់យើងទេ។ យើង​នឹង​ប្តូរផ្តាច់ជាមួយ​អ្នក​ចាត់ការ​ដែល​កំពុង​​កាន់តំណែង​។ ការសម្រេចចិត្ត​ចេញមកពី​ថ្នាក់​លើ​ យើង​នឹង​ចាំមើល​ថា តើ​មាន​អ្វីកើត​ឡើង​នៅ​ប៉ុន្មានម៉ោង​បន្ទាប់”។

          កីឡាករវ័យ៣២​ឆ្នាំរូបនេះ​បាន​ព្រមានគ្រូបង្វឹក​អ៊ីតាលី​លោក Conte​ ដោយ​អះអាងថា “​គ្រូបង្វឹក​បច្ចុប្បន្ន​ទទួល​បាន​ការគោរព​ ហើយ​គ្មាន​ការ​បង្ខិតបង្ខំទេ។ មិន​ថា គ្រូបង្វឹក​រូបនេះឬគ្រូបង្វឹក​ផ្សេងនោះទេ។ យើង​ធ្លាប់ឈ្នះ​អ្វីៗជាមួយគ្រូប ង្វឹក​ជាច្រើន​ដែល​យើង​បាន​ស្គាល់​ ហើយ​នៅទីបំផុត​ ការ​គ្រប់គ្រងកីឡាករ​គឺជា​រឿងសំខាន់​ជាង​ចំណេះ​ដឹង​បច្ចេកទេសរបស់​អ្នក​ចាត់ការម្នាក់ៗ”៕

adverise with khmeread
tiger
Loading ad ...