ពីឡុតយន្តហោះដឹកមហាសេដ្ឋីថៃនិងអតីតបរវកញ្ញាថៃក្លាយជាវីរបុរស ដែលខំប្រឹងកាច់ទិសឧទ្ធម្ភាគចក្រទៅរកកន្លែងទំនេរ កុំឱ្យធ្លាក់លើប្រិយមិត្តជាង ៣ ម៉ឺននាក់នៅកីឡដ្ឋាន Leicester

អ្នកបើកយន្តហោះលោក Eric Swaffer ត្រូវបានគេជឿជាក់ថា ជាវីរបុរសដែលបានជួយសង្គ្រោះជីវិតប្រិយមិត្តបាល់ទាត់រាប់រយនាក់ ដោយបញ្ចៀសការផ្ទុះដ៏ខ្លាំងក្លាចេញឆ្ងាយពីអ្នកគាំទ្រងាយរងគ្រោះនៅខាងក្រោម។

យន្តហោះរបស់ម្ចាស់ក្លឹប Leicester សេដ្ឋីជនជាតិថៃលោក Vichai Srivaddhanaprabha បានជៀសផុតពីផ្លូវដ៏មមាញឹក និងប្រិយមិត្តបាល់ទាត់យ៉ាងហោចណាស់ ៣១.០០០នាក់ ដែលកំពុងស្ថិតនៅក្នុងតំបន់ជុំវិញកីឡដ្ឋានជាមួយនឹងមន្រ្តីប៉ូលិសរាប់សិបនាក់ទៀត។

អ្នកជំនាញសង្ស័យថាស្លាបចក្ររបស់យន្តហោះបានគាំង ដែលបណ្តាលឱ្យឧទ្ធម្ភាគចក្រតម្លៃ ៦លានផោនធុន AgustaWestland ធ្លាក់ចូលទៅក្នុង "រណ្តៅមរណៈ" ដែលមិនមានពីឡុតរូបណាអាចទប់ទល់បានឡើយ។

នៅក្នុងឧបទ្ទវហេតុដ៏អកុសលនេះ បានឆក់យកជីវិតសមាជិកចំនួនប្រាំនាក់ស្ថិតនៅក្នុងនោះទាំងស្រុង ដោយក្នុងនោះរួមមានម្ចាស់ក្លឹប Leicester លោក Vichai Srivaddhanaprabha អតីតរាជធានីសម្រស់ថៃ Nursara Suknamai ជំនួយការរបស់លោក Vichai លោក Kaveporn Punpare ពីឡុតលោក Eric Swaffer ដែលធ្លាប់ជាអ្នកបើកឧទ្ធម្ភាគចក្រឱ្យរាជវង្សអង់គ្លេស និងមិត្តស្រីរបស់គាត់ដែលជាជំនួយការពីឡុត Izabela Roza Lechowicz៕


 

adverise with khmeread
tiger
Loading ad ...