លោក Antonio Conte ក្លាយជាបេក្ខភាពនាំមុខគេខណ: Real Madrid គ្រោងបណ្តេញលោក Julen Lopetequi ចេញ

          គេជឿថា ក្លឹប Real Madrid នឹង​បណ្តេញគ្រូបង្វឹកបច្ចុប្បន្ន​លោក Julen Lopetegui ក្នុង​ពេល​ឆាប់ៗនេះ ខណ:ពេល​អតីតគ្រូបង្វឹកក្លឹប Chelsea លោក Antonio Conte ក្លាយ​ជា​បេក្ខភាព​ស័ក្តិសម​ដើម្បី​ជំនួសតំណែង​នេះ។

          ថ្នាក់ដឹកនាំ​សំខាន់​ៗរបស់​ក្លឹប Real ​Madrid នឹងបើកការ​ប្រជុំបន្ទាប់ពី​បាន​ឃើញ​ក្រុម​នេះ​ប្រកួត​ចាញ់​ក្រុម Barcelona ៥-១ នៅពហុកីឡាដ្ឋាន Nou Camp និង​ធ្លាក់​ដល់​លេខរៀងទី​៩នៅលើ​តារាង។

          លោក Conte គឺជា​ជម្រើស​ស័ក្តិសម​ ដើម្បី​បន្តតំណែងនៅ​ក្លឹប Real Madrid ដែល​មិន​សូវ​ទទួល​បាន​ការគាំទ្រ​ពី​ប្រធាន​ក្លឹបលោក Florentino Perez ។

          គេជឿថា លោក​ Florentino បាន​ចាកចេញពី​ពហុកីឡាដ្ឋាន Nou Camp ដោយ​មិន​បាន​និយាយជាមួយ​គ្រូបង្វឹក Lopetequi មួយម៉ាត់​សោះនិង​មិន​បាន​ចុះជួប​ជាមួយ​កីឡាករទេ ​បន្ទាប់ពី​ចប់​ការ​ប្រកួត។

          ក្លឹប Real Madrid ដឹងថា លោក Conte នឹង​ត្រឡប់​មក​អឺរ៉ុប​វិញ​ បន្ទាប់ពី​លំហែ​កាយ​នៅតំបន់​អាហ្វ្រិក៕

adverise with khmeread
tiger
Loading ad ...