adverise with khmeread 1

ក្មេងប្រុស​ដែល​អាច​មើលឃើញ​ទាំង​ពិការភ្នែក​!

    ​ក្មេងប្រុស Ben Underwood ដែល​កើត​ក្នុង​ឆ្នាំ ១៩៩២ និង​ទទួលមរណភាព​នៅ​ថ្ងៃទី ១៩ ខែមករា ឆ្នាំ​២០០៩ នៅមុន​ខួប ១៧ ឆ្នាំ​របស់ខ្លួន​តែ​បន្តិច​នោះ គឺជា​មនុស្ស​តែ​ម្នាក់​គត់​ក្នុង​ពិភពលោក ដែល​គេ​ល្បី​ថា​អាចមាន​សមត្ថភាព​បង្រៀន​ខ្លួនឯង​ឱ្យ​ដើរ​បត់បែន​គ្រប់​ទីកន្លែង​ដោយ​ប្រើ​រលក​រំ​ញ័រ​សំឡេង​ពិសេស​ក្នុង​ខ្លួន ហៅថា Sonar ដូច​ត្រី​ដូ​ហ្វ៊ី​ន​ដូច្នោះ​ដែរ​។

​    ​គាត់​បាត់បង់​ភ្នែក​ដោយសារ​ជំងឺមហារីក នៅពេល​គាត់​មាន​អាយុ​ទើបតែ​បាន ៣ ខួប និង​រៀន​ពី​របៀប "​មើល​" ដោយ​ប្រើ​សមត្ថភាព​ស្ទាបស្ទង់​រលក​រំ​ញ័រ​ដល់​កម្រិត​មួយ​រហូតដល់​ថ្នាក់​យើង​សឹង​មិន​ជឿថា​គាត់​ពិការភ្នែក​នោះឡើយ​។

​    ​មាន​ពេល​មួយ សិស្ស​ថ្នាក់​ទី​ប្រាំ​ម្នាក់​នឹក​គិតក្នុងចិត្ត​ថា​វា​ជា​រឿង​សប្បាយ​ប្រសិន​បាន​ដាល់​ចំ​មុខ​មនុស្ស​ពិការភ្នែក ហើយ​រត់គេច​។ ដូច្នេះ​ក្មេង​នោះ​ក៏បាន​ដាល់​មួយ​ដៃ​ចំ​មុខ​របស់ Ben Underwood ហើយ​រត់គេចខ្លួន​។ ពេលនោះ​ហើយ​ដែល Ben ចាប់ផ្តើម​ចេះ​ពី​របៀប​មើល​អ្វីៗ​គ្រប់យ៉ាង​ទាំង​ភ្នែក​ពិការ​។ Ben ក្មេងប្រុស​អាយុ ១៤ ឆ្នាំ​ដ៏​ស្គមស្គាំង​បាន​និយាយថា "​ខ្ញុំ​បាន​ដេញចាប់​ក្មេង​នោះ​រហូត​ទាល់តែ​បាន បន្ទាប់មក​ខ្ញុំ​បាន​ដាល់​ក្មេង​នោះ​វិញ​មួយ​ទំហឹង​ចំ​កណ្តាល​មុខ​យ៉ាង​ស្អាត​។ ក្មេង​នោះ​មិន​នឹកស្មានថា​ខ្ញុំ​ដេញតាម​វា​ពីក្រោយ​នោះទេ​។ ប៉ុន្តែ​ខ្ញុំ​អាច​ស្តាប់​ដឹង​ជញ្ជាំង រថយន្ត​ដែល​ចត​ចោល និង​អ្វីៗ​សព្វបែបយ៉ាង​។ និយាយ​រួម ខ្ញុំ​ពូកែ​អស់ហើយ​ខាង​មើលឃើញ​អ្វីៗ​គ្រប់យ៉ាង​ដោយ​ពុំមាន​ភ្នែក​"​។

​      ខាងក្រោម​នេះ​គឺជា​វីដេអូ​លម្អិត​អំពី​សកម្មភាព​រៀបរាប់​ពី​ទេពកោសល្យ​របស់ Ben Underwood​។ សូម​ទស្សនា​កម្សាន្ត​ទាំងអស់គ្នា​ដើម្បី​ដឹងថា​តើ​គាត់​អស្ចារ្យ​កម្រិតណា ទើប​អាច​មើលឃើញ​ទាំង​ពិការភ្នែក​ដូច្នេះ​៕

 

adverise with khmeread
ប្រភព៖ វី​គី​ភេ​ឌា និង យូ​ធ្យូ​ប​

អ្នកនឹងចូលចិត្ត

មតិយោបល់