Marco Silva ចោទប្រកាន់ Anthony Martial ថា ធ្វើពុតដួលដើម្បីបានបាល់ប៉េណាល់ទី

          កីឡាករ​ Anthony Martial ទទួល​បានបាល់​ប៉េណាល់ទី​នៅ​នាទី​២៧​ បន្ទាប់ពី​មើល​ទៅ​ដូចជា​ត្រូវ​ទាក់ជើង​ផ្តួល​ដោយ​ខ្សែបម្រើ Idrissa Gueye ហើយកីឡាករ Pual Pogba បាន​បំពេញតួនាទីជា​អ្នក​ទាត់បាល់​ប៉េណាល់ទី​នេះ​ ប៉ុន្តែកិច្ច​ប្រឹងប្រែងដំបូង​នេះ​ ត្រូវ​បានសង្គ្រោះដោយ​អ្នក​ចាំទី Jordan Pickford បន្ទាប់ពី​ប្រើ​ស្ទីលរត់​២៦​ជំហាន​មុន​ទាត់​​បាល់។

          សំណាងល្អសម្រាប់កីឡាករ​បារាំង​រូបនេះ នៅពេល​បាល់ឡងមកវិញ​ចំជើង​របស់ខ្លួន ហើយ​អាចទាត់ជាលើកទី​២​បញ្ចូល​ទី​របស់​ក្រុម Everton បានសម្រេច។ ប៉ុន្តែ​លោក Marco Silva មិន​សប្បាយចិត្ត​នឹង​ការ​កាត់សេចក្តី​នេះទេ​ ហើយ​វាបាន​ប្តូរ​លទ្ធផល​ប្រកួត​ទាំង​ស្រុងនិង​ចោទប្រកាន់ Martial ថា បាន​ធ្វើ​ពុតដួល​។

          លោក Silva បាននិយាយថា​ ”យើង​សមនឹង​ទទួល​បាន​លទ្ធផល​ល្អជា​ង​នេះ​។ វាជាការប្រកួត​មួយប្រកបដោយ​តុល្យ​ភាព​ ប៉ុន្តែ​រំពេចនោះ​ ពួកគេ​បាន​បង្ក​បញ្ហា​សម្រាប់​យើង​”។

          លោក​បន្ត​ថា “​វាមិនគួរជា​បាល់ប៉េណាល់ទី​ទេ។ វាជា​ការ​ធ្វើ​ពុតដួល​សុទ្ធសាធ​។ វាធ្វើ​ឲ្យ​យើងមាន​អារម្មណ៍​មិន​សប្បាយចិត្ត​។ ខ្ញុំ​បានប្រាប់​កីឡាករ​ក្រោយ​បញ្ចប់តង់ទី១​ថា វាមិនមែនជា​លទ្ធផល​ដ៍យុត្តិធម៌ទេ”៕

adverise with khmeread
tiger
Loading ad ...