លោក Mauricio Pochettino បង្ហាញអារម្មណ៍ខកចិត្ត បន្ទាប់ពីដឹកនាំក្រុម Spurs រយៈពេល៥ឆ្នាំប៉ុន្តែមិនបានលើកពានសោះ

គ្រូបង្វឹកក្រុម Spurs លោក Mauricio Pochettino បាន​បង្ហើបប្រាប់ពី​ការ​ខកចិត្ត​ដ៏ខ្លាំង​របស់​លោក បន្ទាប់ពី​អះអាងថា រដូវកាល​នេះគឺជា​រដូវកាល​ដ៏អន់​បំផុត​នៃ​ការដឹកនាំរយៈពេល​៥​ឆ្នាំ​របស់​លោកនៅ​ក្លឹបនេះ។

          លោក Pochettino បាន​បង្ហាញអារម្មណ៍​ពិតរបស់​លោក​បន្ទាប់ពី​តាម​មើល​ការចាប់ផ្តើម​ដ៏អន់​របស់​ក្រុម​លោក​ក្នុងយុទ្ធនាការ​ CL​ ហើយ​ការ​បើក​ដំណើរ​ការ​ពហុកីឡាដ្ឋាន​ថ្មី​របស់​ក្រុម Spurs នឹង​បន្ត​ពន្យារ​ដល់​ឆ្នាំ​២០១៩។

          គ្រូបង្វឹក​ក្រុម Spurs រូប​នេះ​បាន​សារភាពថា​ លោកមិន​ជឿថា ក្រុម​របស់​លោក​អាចប្រជែងជាមួយ​ក្រុម​ចំណាយ​ទន់​ធំផ្សេងៗទៀត​ ហើយ​និយាយថា ក្លឹប​បាន​ចំណាយ​ពេល​ច្រើន​បារម្ភអំពី​បញ្ហា​នៅ​ក្រៅទីលាន​ដែល​ធ្វើ​ឲ្យ​បាត់បង់​ការ​យក​ចិត្ត​ទុក​ដាក់​ចម្បងរបស់ខ្លួនលើ​ក្រុម​កីឡាករ។

          ការត្អូញត្អែរ​របស់​លោក Pochettino កើត​មាន​ បើទោះបីជា​ក្លឹប​នេះ​កត់​សម្គាល់ពីការ​ចាប់ផ្តើម​ដ៏ល្អបំផុត​មិន​ធ្លាប់មាននៅក្របខណ្ឌ PL ក៏ដោយ ហើយ​ពួកគេ​ថែមទាំង​អាច​ប្រជែង​ជាមួយ​ក្រុម​ការ​ពារតំណែង​ជើង​ឯក​ចាស់​ Man City ដោយ​យក​ឈ្នះ​នៅលើ​ទឹកដី​ Wembly កាល​ពី​យប់​ថ្ងៃច័ន្ធ៕

adverise with khmeread
tiger
Loading ad ...