រូបថតកញ្ចុំផ្កាយ Milky Way របស់អ្នកថតរូបអាជីពអាមេរិកទទួលបានចំណាត់ថ្នាក់លេខ១ក្នុងចំណោមរូបថតល្អឯករាប់ពាន់

ជ័យលាភីនៃការប្រឡងថតរូបប្រចាំឆ្នាំរបស់ Royal Observatory Greenwich ត្រូវបានប្រកាស ជាមួយចំណាត់ថ្នាក់លេខ១បានទៅលើរូបភាពនៃទស្សនីយភាពដ៏អស្ចារ្យមួយនៅក្រោមកញ្ចុំផ្កាយ Milky Way។

អ្នកថតរូបជនជាតិអាមេរិកលោក Brad Goldpaint បានឈ្នះពានរង្វាន់ពីរ គឺ Insight Astronomy Photographer ឆ្នាំ ២០១៨ និង People and Space។

ដោយថតនៅទីក្រុង Moab រដ្ឋ Utah ទឹកដៃថតរបស់លោក Goldpaint ពិពណ៌នាអំពីថ្មក្រហមដ៏ធំសម្បើមនៅក្រោមកញ្ចុំផ្កាយ Milky Way នៅខាងស្ដាំ ហើយកាឡាក់ស៊ី Andromeda ឆ្ងាយនៅខាងឆ្វេង។

លោក Goldpaint បានផ្តួលអ្នកថតរូបស្ម័គ្រចិត្ត និងអ្នកជំនាញរាប់ពាន់នាក់ពីជុំវិញពិភពលោកដើម្បីទទួលបានប្រាក់រង្វាន់ ១ ម៉ឺនផោន។

លោក Will Gater ចៅក្រមនៃការប្រកួតប្រជែងបាននិយាយថា "ចំពោះខ្ញុំរូបភាពដ៏ល្អអស្ចារ្យនេះគឺជានិមិត្តរូបនៃអ្វីគ្រប់យ៉ាងដែលវាមានន័យថាជាអ្នកថតរូបភាពភពផ្កាយម្នាក់ ត្រូវចេះថតឱ្យមានតុល្យភាពរវាងពន្លឺ និងភាពងងឹត ហើយនឹងការថតស្មើសាច់គ្នារវាងដី និងមេឃ និងអ្នកថតរូបតែម្នាក់ឯងនៅក្រោមដើមឈើនៃមាត្រដ្ឋានគួរឱ្យភ្ញាក់ផ្អើល និងសម្រស់"។

ហើយក្រៅពីរូបភាពរបស់លោក Goldpaint ក៏នៅមានអ្នកឈ្នះបន្តបន្ទាប់ដូចខាងក្រោមនេះដែរ។

១. រូបថតរបស់ Andrew Whyte ជនជាតិអង់គ្លេស ថតនៅទីក្រុង Pagham រដ្ឋ West Sussex។

២. រូបថតរបស់ Nicolas Lefaudeux ជនជាតិបារាំង ថតនៅទីក្រុង  Sirkka ប្រទេសហ្វាំងឡង់។

៣. រូបថតរបស់ Matthew James Turner ជនជាតិអង់គ្លេស ថតនៅសង្កាត់ Castlerigg Stone Circle ទីក្រុង Cumbria ប្រទេសអង់គ្លេស។

៤. រូបថតរបស់ Steven Mohr ជនជាតិអូស្ដ្រាលី។

៥. រូបថតរបស់ Raul Villaverde Fraile ជនជាតិអង់គ្លេសកាត់អេស្ប៉ាញ។

៦. រូបថតរបស់ Jordi Delpeix Borrell ជនជាតិអង់គ្លេសកាត់អេស្ប៉ាញ។

៧. រូបថតរបស់ Peter Ward ជនជាតិអូស្ដ្រាលី។

៨.  រូបថតរបស់ Nicolas Lefaudeux ជនជាតិបារាំង ថតនៅរដ្ឋ Oregon អាមេរិក។

៩. រូបថតរបស់ Stuart Green ជនជាតិអង់គ្លេស។

១០. រូបថតរបស់ Martin Lewis ជនជាតិអង់គ្លេស។

១១. រូបថតរបស់ Ferenc Szemar ជនជាតិហុងគ្រី។

១២.  រូបថតរបស់ Chuanjin Su ជនជាតិចិន។

១៣.  រូបថតរបស់ Mario Cogo ជនជាតិអ៊ីតាលី។

១៤.  រូបថតរបស់ Mario Cogo ជនជាតិអ៊ីតាលី។

១៥.  រូបថតរបស់ Fabian Dalpiaz ជនជាតិអ៊ីតាលី (វ័យទើប ១៥ ឆ្នាំ)។

១៦.  រូបថតរបស់ Logan Nicholson ជនជាតិអូស្ដ្រាលី (វ័យទើប ១៣ ឆ្នាំ)។

១៧. រូបថតរបស់ Tianhong Li ជនជាតិចិន។

១៨. រូបថតរបស់ Damian Peach ជនជាតិអង់គ្លេស៕


 

adverise with khmeread