Real Madrid បណ្តេញអ្នកចាត់ការទូទៅលោក Julen Lopetegui បន្ទាប់ពីដឹកនាំបានត្រឹម ១៤ ប្រកួត

ក្លឹប ​Real Madrid បានបណ្ដេញគ្រូបង្វឹកលោក Julen Lopetegui និងបានដាក់គ្រូបង្វឹកក្រុម B របស់ Real Madrid លោក Santiago Solari មកជំនួសបណ្ដោះអាសន្នសិន។

ប្រធានក្លិបលោក Florentino Perez ចង់បានអតីតគ្រូបង្វឹករបស់ក្លឹបតោខៀវ Chelsea លោក Antonio Conte ប៉ុន្តែការទាមទាររបស់គាត់សម្រាប់កិច្ចសន្យារយៈពេល ២ ឆ្នាំកន្លះ និងសុំជំនួយការរហូតដល់ទៅ ៥ នាក់ អាចនឹងជួយឱ្យលោក Roberto Martinez គ្រូបង្វឹកបែលហ្ស៊ិកក្លាយជាជម្រើសមានតម្លៃជាង។

ក្លឹបក៏កំពុងពិចារណាទុកបន្ទុកនេះទៅលោក Solari ដែលត្រូវទទួលខុសត្រូវក្រុមទី ១ រហូតដល់ការសម្រាកអន្ដរជាតិនៅខែក្រោយ មុននឹងធ្វើតែងតាំងជាអចិន្ត្រៃយ៍ណាមួយ៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab