ទិញថ្នាំញៀនពីជ្រោយចង្វារទៅលក់បន្តនៅអរិយក្សត្រត្រូវប៉ូលិសវ៉ៃខ្នោះ

​កណ្តាល ៖ ប៉ូលិសស្រុកល្វាឯម   បានឃាត់ខ្លួនបុរសម្នាក់ក្នុងករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) នាថ្ងៃ​ទី ២៨ តុលា ឆ្នាំ២០១៨ វេលាម៉ោង៧យប់ នៅចំណុច គល់ស្ពានវត្តបន្ទាយ ស្ថិតនៅភូមិ អរិយក្សត្រ ​ឃុំ​អរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល​។

​ប៉ូលិសនិយាយថា ជនសង្ស័យ ​ឈ្មោះ អ៊ុន សុផាណារ៉ា  ហៅ សុខជា អាយុ ២៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ សព្វថ្ងៃនៅភូមិ ខ្សាច់ ឃុំ អរិយក្សត្រ ស្រុក ល្វាឯម ខេត្ត កណ្តាល។
 វត្ថុតាងចាប់យកមាន ​ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន ០១ កញ្ចប់​។

​ប៉ូលិសបន្តថា ដំបូង កម្លាំងប៉ូលិសជំនាញរួមជាមួយកម្លាំងប៉ូលិសប៉ុស្តិ៍បានល្បាតតាមគោលដៅប្រទះឃើញមុខសញ្ញាសង្ស័យក៏ហៅត្រួតពិនិត្យឃើញមាន ថ្នាំញៀនចំនួន ០១កញ្ចប់​។ ភ្លាមនោះកម្លាំងប៉ូលិសផ្នែកប្រឆាំងគ្រឿងញៀនស្រុក បាននាំជនសង្ស័យមកអធិការដ្ឋានប៉ូលិសស្រុកដើម្បីធ្វើការសាកសួរ​។

​នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនបានទិញថ្នាំញៀនពីមនុស្សប្រុសម្នាក់ឈ្មោះ ប្រុស ផ្ទះទឹក ជ្រោយចង្វារ ​រាជធានីភ្នំពេញ ដើម្បីយកមកជក់ខ្លះនិងលក់បន្តខ្លះ​។

​បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានឃាត់ទុកនៅអធិការដ្ឋានដើម្បីចាត់ការតាមនីតិវិធី៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab