ឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀននៅស្រុកព្រះស្តេច

​ព្រៃវែង ៖ កម្លាំងមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្តព្រៃវែង សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រះស្តេច ដឹកដោយលោកវរសេនីយ៍ត្រី ផាត់ សុជោត ប្រធានមន្ទីរយុត្តិធម៌ បានចុះបង្ក្រាបករណីគ្រឿងញៀន នៅចំណុចសាលារៀនវត្តកណ្តាល ស្ថិតនៅភូមិលឹង្គ ឃុំអង្គរាជ្យ ស្រុកព្រះស្តេច ខេត្តព្រៃវែង ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០៥នាក់កាលពីថ្ងៃទី២៨ តុលា ឆ្នាំ២០១៨​។

​មន្ត្រីអាវុធហត្ថនិយាយថា​ ជនសង្ស័យ រួមមាន ១. ឈ្មោះ ផន សុផាន់ ភេទប្រុស អាយុ​១៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិស្វាយចារ ឃុំអង្គរាជ្យ ស្រុកព្រះស្តេច ខេត្តព្រៃវែង​, ២. ឈ្មោះ ឌុក គន់ ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិស្វាយចារឃុំអង្គរាជ្យ ស្រុកព្រះស្តេច ខេត្តព្រៃវែង​, ៣. ឈ្មោះ ខន សុខុម ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិលឹង្គ ឃុំអង្គរាជ្យ ស្រុកព្រះស្តេច ខេត្តព្រៃវែង​, ៤. ឈ្មោះ អេប គឹម ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រែក ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ និង៥. ឈ្មោះ ខឹម វន្នី ភេទប្រុសអាយុ ២១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិស្វាយ ឃុំអង្គរាជ្យ ស្រុកព្រះស្តេច ខេត្តព្រៃវែង​។

​រួមទាំងដកហូតបានវត្ថុតាងមាន ម្សៅក្រាមពណ៌សចំនួន ០៣កញ្ចប់ ទម្ងន់ ១,៨៨ក្រាម (ទាំងសំបកថង់), ទូរស័ព្ទចំនួន ០៥គ្រឿង និងម៉ូតូចំនួន ០៣គ្រឿង។

​បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង​ ត្រូវបានឃាត់ទុកនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង ដើម្បីចាត់ការតាមនីតិវិធី​៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab