adverise with khmeread 56082e5a de22 4dba 91f0 375c51bd7884   copy

បុរស​ម្នាក់​បែក​ថ្នាំ បាន​យក​កាំបិត​បុ័​ង​តោ​ដើរ​កាប់​គេ​ជាប់​ខ្នោះ​

     ភ្នំពេញ ៖ បុរស​បែក​ថ្នាំ​ម្នាក់​បាន​កាន់​កាំបិត​បុ័​ង​​តោ​ដើរ​អុកឡុក​ដេញ​កាប់​គេ​ត្រូវបាន​ប៉ូលិស​ប៉ុស្តិ៍​ច្រាំង​ចំរេះ​១​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង ៥​ព្រឹក ថ្ងៃទី ០២ មិនា ឆ្នាំ ២០១៦ កន្លងទៅនេះ​នៅ​ចំណុច​ផ្ទះ​លេខ​១០២៣ ក្រុមទី​៦ ភូមិ​២ សង្កាត់​ច្រាំង​ចំរេះ​១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ។​

    ប៉ូលិស បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​ថ្ងៃទី ០១ មិនា ឆ្នាំ ២០១៦ ឈ្មោះ​ ស្រេ​ន អា​រី​ហ្វី​ន ហៅ ហ្វី​ន ភេទ ប្រុស អាយុ ២៣​ឆ្នាំ ជនជាតិ ឥស្លាម ស្នាក់នៅ​ផ្ទះកើតហេតុ​ខាងលើ បាន​ចាក​ចេញពី​ផ្ទះមួយ​យប់ ទៅ​ជួបជុំ​ជាមួយ​បក្សពួក​ដើម្បី​ប្រើប្រាស់​គ្រឿងញៀន។​

    លុះដល់​ព្រឹក​ឡើង ថ្ងៃទី​២ ខែ​ឆ្នាំ​ដដែល វេលា​ម៉ោង ៥​ព្រឹក ជនសង្ស័យ​ខាងលើ​បាន​ត្រឡប់មកផ្ទះ ហើយក៏​បាន​សុំ​លុយ​ពី​ម្តាយ​ដែល​ចាស់ជរា។ ពេលនោះ ម្តាយ​ក៏បាន​ប្រាប់​ទៅ​ជនសង្ស័យ​ថា ម្តាយ​មិនមាន​លុយ​ទេ ក៏​កើតជា​កំហឹង​បាន​រករឿង​ម្តាយ ហើយ​ថែមទាំង​ទាញ​កាំបិត​បុ័​ង​តោ​ដេញ​កាប់​បងប្រុស​របស់ខ្លួន​ដែលមាន​ឈ្មោះ ស្រេ​ន សឹក​គ្រី​យ៉ា។ ពេលនោះ អ្នកជិតខាង​ក៏បាន​ចូលមក​ជួយ​ឃាត់​ជនសង្ស័យ តែ​បែប​ជា​ជនសង្ស័យ​បាន​គំរាមរ​កកាប់​គេឯង​ថែមទៀត ។​

    ក្រោយពី​កើតហេតុ សមត្ថកិច្ច​បាន​ចុះទៅ​អន្តរាគមន៍ នឹង​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ រួមទាំង​វត្ថុតាង​យកមក​ប៉ុស្តិ៍​ច្រាំង​ចំរេះ​១ ដើម្បី​សាកសួរ ។​

    បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវបាន​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​ច្រាំង​ចំរេះ​១ យកមក​ឃុំខ្លួន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌឫស្សីកែវ ដើម្បី​បញ្ជូន​កាន់​តុលាការ ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់