ខ្យល់បក់បោកខ្លាំងលិចទូកបាត់ខ្លួន៣នាក់នៅស្អាង

​កណ្តាល ៖ មានករណីលិចទូកក្នុងទន្លេបាសាក់ បណ្ដាលឱ្យ មនុស្សបាត់ខ្លួន៣នាក់ នាថ្ងៃ​ទី២៩ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង២រសៀល នៅភូមិលេខ៥ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល។

​ប៉ូលិសនិយាយថា ជនរងគ្រោះចំនួន០៣នាក់រួមមាន១-ឈ្មោះ រិន មករា ភេទប្រុស អាយុ១៩ឆ្នាំ, ២-ឈ្មោះ រិន ស្រីអូន ភេទស្រីអាយុ១៤ឆ្នាំ និង៣-ឈ្មោះ រិន ស្រីរ័ត្ន ភេទស្រី អាយុ១២ឆ្នាំ (អ្នកទាំង៣នាក់ជាបងប្អូនបង្កើត) ទីលំនៅភូមិលេខ៥ ឃុំស្វាយរលំ ស្រុកស្អាងខេត្តកណ្ដាល ។ 

​ប៉ូលិសបន្តថា នៅថ្ងៃខែឆ្នាំ វេលាម៉ោងកើតហេតុខាងលើ ឈ្មោះ រិន មករា (ជនរងគ្រោះ) និងមិត្តស្រី (ជាសង្សារ) ឈ្មោះ(មិនស្គាល់)ទើបមករស់នៅក្នុងផ្ទះរបស់ខ្លួន បានចំនួន០៣ថ្ងៃមកហើយ បានបបួលគ្នាជិះទូកលេង​ (តាមដងទន្លេបាសាក់) ដោយពួកខ្លួនមិនចេះបញ្ឆេះម៉ាស៊ីនបើកបរទូក​។

​ពេលនោះឈ្មោះ រិន មករា​(ជនរងគ្រោះ) បានហៅឪពុករបស់ខ្លួនឈ្មោះ មួងរិន អាយុ៤០ឆ្នាំ មកបញ្ឆេះម៉ាស៊ីនបើកបរទូក ជូនពួកខ្លួនដើរលេង ហើយឈ្មោះ មួង រិន ក៏បានហៅកូនស្រីបង្កើតរបស់ខ្លួនចំនួន០២នាក់ទៀត ឈ្មោះ រិន ស្រីអូន និងឈ្មោះរិន ស្រីរ័ត្ន ឡើងជិះទូកលេងជាមួយខ្លួន ដែរ។      

​ពេលដែលទូកបានបើកឃ្លាតចេញពីច្រាងទន្លេបានចម្ងាយប្រវែងប្រហែល៤០ម៉ែត្រស្រាប់តែមានខ្យល់បក់ខ្លាំងបណ្ដាលឱ្យទូកលិចតែម្ដង ដោយមានការបង្ហើយហៅជួយពីពួកជនរងគ្រោះ ពេលនោះមានឈ្មោះ វ៉េត ចាន់ភារុន ភេទប្រុស បានហែលទឹកកាន់កាដុងទៅជួយ​។ ពេលហែលទៅដល់ចំណុចកើតហេតុ ​ឈ្មោះ វ៉េត ចាន់ភារុន បានចាប់ដៃឈ្មោះ មួង រិន ឱ្យស្រវាតោង កាដុងជាមួយខ្លួន ហើយក៏មានទូកចំនួន០១គ្រឿងទៀតបានអុំមកពីខាងត្រើយឃុំកោះអន្លងចិន មកជួយធ្វើការសង្គ្រោះ បានឈ្មោះ(មិនស្គាល់)ភេទស្រីម្នាក់ទៀត។

​ចំណែកជនរងគ្រោះចំនួន០៣នាក់ទៀតមានឈ្មោះ រិន មករា ភេទប្រុស, ឈ្មោះរិន ស្រីអូន ភេទស្រី, ឈ្មោះ រិន ស្រីរ័ត្ន ភេទស្រី បានលិចលង់នៅក្នុងទឹកទន្លេ ជាមួយទូកបាត់ឈឹងតែម្ដង។​ ពេលនេះសមត្ថកិច្ចបានសហការជាមួយប្រជាពលរដ្ឋ ធ្វើការស្វែងរកជនរងគ្រោះដែលបានបាត់ខ្លួនទាំង០៣នាក់៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab