អាវុធហត្ថស្រុកស្អាងឃាត់មនុស្ស២នាក់ជាមួយថ្នាំញៀន ២០៤ កញ្ចប់

កណ្តាល ៖ ជនសង្ស័យ២នាក់ពាក់ព័ន្ធ ករណីរក្សាទុកនិងជួញដូរដោយខុសច្បាប់នូវសារធាតុញៀនប្រភេទ(ម៉ាទឹកកក)ត្រូវបានកម្លាំងអាវុធហត្ថចាប់ខ្លួន នៅថ្ងៃ​ទី​២៨ ខែ​តុលា ឆ្នាំ​២០១៨ វេលាម៉ោង​៣​ និង៣០នាទីរសៀលស្ថិតនៅចំនុចភូមិលេខ០១ក ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល។

​មន្ត្រីអាវុធហត្ថនិយាយថា ជនសង្ស័យចំនួន ០២នាក់រួមមាន ១- ឈ្មោះ ម៉ៅ ភុង ភេទស្រី អាយុ៥៨ ជនជាតិខ្មែរមុខរបរ មិនពិតប្រាកដទីលំនៅបច្ចុប្បន្ន ភូមិលេខ០១ក ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល និង២- ឈ្មោះ ម៉ៅ ភ័ក្រ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឈើ ទីលំនៅបច្ចុប្បន្ន ភូមិលេខ០១ក ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល។

​វត្ថុតាងចាប់យក ​១-  ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជា សារធាតុញៀនប្រភេទ(ម៉ាទឹកកក) ចំនួន ២០៤ កញ្ចប់តូច,២- ទូរស័ព្ទ០១គ្រឿង ម៉ាកណូគា ពណ៌សនិង៣- ប្រាក់ចំនួន ១១៣០០០៛ (ដប់មួយម៉ឺនបីពាន់រៀល)។

​មន្ត្រីដដែលបន្តថា នៅថ្ងៃទី ខែ ឆ្នាំកើតហេតុខាងលើ កម្លាំង អាវុធហត្ថស្រុក ល្បាតក្នុងភូមិសាស្រ្ដស្រុក ហើយទទួលបានព័ត៌មានពីប្រជាពលរដ្ឋល្អ ថាមាន ការចែកចាយគ្រឿងញៀននៅចំណុចផ្ទះ  ម៉ៅ ភុង ស្ថិតនៅភូមិលេខ១ក​។ ភ្លាមនោះ កម្លាំងអាវុធហត្ថ​ ស្រុកចំនួន ០៨ នាក់ដឹកនាំដោយ លោកវរៈសេនីយ៍ត្រីអ៊ូផល្លី មេបញ្ជាការ អាវុធហត្ថស្រុកមធ្យោបាយរថយន្ដ០២គ្រឿង ម៉ូតូ០២គ្រឿង បានឃ្លាំមើលក៏ប្រទះឃើញជនសង្ស័យកំពុងអង្គុយលើរមកកងបី​។

​ភ្លាមនោះកម្លាំង អាវុធហត្ថបាន ធ្វើការឃាត់និងឆែកឆេរជាក់ស្តែង ឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនប្រភេទម៉ាទឹកកកចំនួន ២០៤ កញ្ចប់តូច នៅក្នុង កាបូបរបស់ឈ្មោះ ម៉ៅ ភុង ក៏បាននាំមកស្រុកដើម្បីសាកសួរ។

​បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងឃាត់ខ្លួនបានបញ្ជូនទៅបញ្ជាការដ្ឋានខេត្ត ដើម្បីបន្តនីតិវិធី៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab