ភ្លើងឆេះផ្ទះលក់ដូរឧបករណ៍តន្រ្តី សម្លេង និងភ្លើងពណ៌យីហោ «សំណាងថ្មី»

ភ្នំពេញ ៖ មានគ្រោះអគ្គីភ័យមួយកន្លែងកើតឡើងនៅផ្ទះលេខ១១៥លក់ដូរឧបករណ៍តន្រ្តី សម្លេង និងភ្លើងពណ៌យីហោ«សំណាងថ្មី» ស្ថិតតាមបណ្តោយផ្លូវ៩៣សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ នៅវេលាម៉ោង ៦ និង៤០នាទីយប់ ថ្ងៃ​ទី២៩ តុលា ឆ្នាំ២០១៨ បណ្តាលឱ្យឆេះសម្ភារៈមួយចំនួន។

​ប៉ូលិសនិយាយថា ម្ចាស់ឈ្មោះ លឹម ហាក់ ភេទប្រុស អាយុ​៨៨ឆ្នាំមុខរបរ លក់ដូរឧបករណ៍តន្រ្តី សម្លេង និងភ្លើងពណ៌។ ឆេះដោយមូលហេតុ  ឆ្លងចរន្តអគ្គិសនី , ប្រភេទសំណង់ផ្ទះថ្ម ទំហំ ៤គុណនឹង៣០ម៉ែត្រ តែឆេះខូចខាតសម្ភារៈបន្តិចបន្តួច និងពុំបានបណ្តោយឱ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។

​ភ្លាមនោះ រថយន្តការិយាល័យពន្លត់អគ្គិភ័យចំនួន ៣គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន ស្មេីនឹង ៤ម៉ែត្រគូប ហើបានពន្លត់ចប់នៅម៉ោង៦និង៥៥នាទីព្រឹក នាថ្ងៃដដែល៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab