មុខសញ្ញាសកម្មជំនាញគាស់ផ្ទះ៣នាក់ ត្រូវប៉ូលិសប៉ុស្តិ៍ដង្កោចាប់ខ្លួន

​ភ្នំពេញ​ ៖ កម្លាំងប៉ូលិសប៉ុស្តិ៍ដង្កោ បានចេញល្បាតតាមភូមិសាស្ត្រនានាក្នុងមូលដ្ឋាន​ ឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ ជាមុខសញ្ញាដើរគាស់ផ្ទះប្រជាពលរដ្ឋ រួចនាំយកទៅសាកសួរនៅប៉ុស្តិ៍ភ្លាមៗ កាលពីវេលាម៉ោង០២ និង០៥នាទីរំលងអធ្រាត្រ​ ឈានចូលថ្ងៃ​ទី៣០ ខែតុលា​ ឆ្នាំ២០១៨ នៅចំណុចត្រង់ភូមិថ្មី ផ្លូវព្រៃស​ សង្កាត់ដង្កោ ខណ្ឌដង្កោ​។ 

​លោក តុន តូនី នាយប៉ូលិសប៉ុស្កិ៍ដង្កោ បានឱ្យដឹងថា ជនសង្ស័យទាំង៣នាក់រួមមានឈ្មោះ ទី១.ឈ្មោះ ផល វាសនា អាយុ២៤ឆ្នាំ មានទីតាំងនៅ​ភូមិដើមមៀន ឃុំដើមមៀន​ សង្កាត់ តាខ្មៅ (មុខរបរ​មិនពិតប្រាកដ),​ ទី២.​ ម៉ាត់​ តាំ អាយុ៣៣ឆ្នាំ មានទីលំនៅ​ភូមិដើមមៀន ឃុំដើមមៀន​ សង្កាត់តាខ្មៅ ខេត្តកណ្ដាល​ (មុខរបរ​រត់ម៉ូតូឌុប)និង ទី៣​ យូ​ ផាន់នាង​ ហៅនាង​ អាយុ១៧ឆ្នាំ មានទីលំនៅ​ភូមិដើមមៀន ឃុំដើមមៀន​ សង្កាត់តាខ្មៅ ខេត្តកណ្ដាល ​មុខរបរ (មិនពិតប្រាកដ)។ 

​លោកតុន តូនី បន្តថា ​លោកនាយប៉ុស្តិ៍បានដឹកនាំកម្លាំងល្បាតតាមភូមិសាស្ត្រនានាក្នុងមូលដ្ឋាន​ លុះមកដល់ចំណុចភូមិថ្មី ផ្លូវទៅព្រៃស​​ ក៏បានឃើញជនសង្ស័យ៣នាក់ ជិះម៉ូតូ២គ្រឿង ដោយមានការសង្ស័យ​ សមត្ថកិច្ចក៏​បានសុំ​ធ្វើការ​ឆែកឆេរ​ និងត្រួតពិនិត្យ ឃើញមានឧបករណ៍​សម្រាប់​កាច់​ក.ម៉ូតូមួយឈុត រួចធ្វើការដកយកមករក្សាទុក​ធ្វើជា​វត្ថុតាង ទើបធ្វើការវាយខ្នោះឃាត់ខ្លួន នាំយកទៅសាកសួរនៅប៉ុស្តិ៍ដង្កោ ភ្លាមៗផងដែរ។ 

​វត្ថុតាងចាប់យករួមមាន​ ដែកសំប៉ែតចុងស្រួល​ សម្រាប់កាច់​.កម៉ូតូ ចំនួន១ និង​ទុលល្វីសខ្នាតតូច ចំនួន​ ១ឈុត និងម៉ូតូ២គ្រឿង ម៉ាក Suzuki VIVA ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៧ ពាក់ស្លាកលេខភ្នំពេញ 1I-3290 និង ម៉ាក SIRIUS ពណ៌សលាយខ្មៅពាក់ស្លាកលេខកណ្ដាល 1Q-2612 , ៣/ទូរស័ព្ទដៃចំនួន០២គ្រឿង ម៉ាក LG ចំនួន​ ១គ្រឿង​ និងម៉ាក SAMSUNG ចំនួន​ ១គ្រឿង។ 

​បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ខណ្ឌដង្កោ បញ្ជូនទៅអធិការដ្ឋានប៉ូលិសខណ្ឌដង្កោ ដើម្បីកសាង​សុំណំរឿង ​បន្តតាមនិតីវិធីច្បាប់​៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab