ឃាត់ស្ត្រីយួនម្នាក់លក់ថ្នាំញៀននៅម្តុំយឿត្រីច្បារអំពៅ

​ភ្នំពេញ ៖ ​ប៉ូលិសប៉ុស្តិ៍ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យ១នាក់ នៅចំណុចក្រោយយឿត្រី ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន  នៅថ្ងៃទី២៩ តុលា ឆ្នាំ២០១៨ យប់ម៉ោង៦ព្រលប់។

​ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ ថាច់ ចន្ត្រា ភេទ ស្រី អាយុ៣២ឆ្នាំ ជាតិជាតិយួន មុខរបរមិនពិតប្រាកដ  ស្នាក់នៅចំណុចខាងលើ ភូមិដើមចាន់ សង្កាត់ ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។
ដកហូតបានវត្ថុតាងមាន ក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន) ១១ កញ្ចប់ថង់តូច, ឧបករណ៍ប្រើប្រាស់គ្រឿងញៀន​ ២កំប្លេ, ទូរស័ព្ទដៃ១គ្រឿងម៉ាក Samsung ពណ៌ស។

​បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង បញ្ជូនទៅអធិការប៉ូលិសខណ្ឌដើម្បីចាត់ការបន្ត៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab